កម្ពុជា-សហភាពអឺរ៉ុប ប្តេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៤ ៣ ២០២៤

IMG_4047

IMG_4048

IMG_4050

IMG_4049

IMG_4056

IMG_4052

IMG_4059

ភ្នំពេញ ៖ កម្ពុជា-សហភាពអឺរ៉ុប ប្តេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។ 
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ Jutta Urpilainen នៅកម្ពុជា ពីថ្ងៃទី១២ ដល់ ១៣ ខែមីនា ឆ្នាំ២០២៤។ 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវ Jutta Urpilainen បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរីកចម្រើនលើវិស័យជាច្រើន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានសំដែងការអបអរសាទរចំពោះសហភាពអឺរ៉ុប ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្រ្តីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ ពីថ្ងៃទី១ ដល់ ២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងប្រ៊ុចសែល។ 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវ Jutta Urpilainen បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សា ទំនាក់ទំនងល្អដែលមានស្រាប់  និងបន្តគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ។ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តសភាពការណ៍នយោបាយនៅកម្ពុជា ក៏ដូចជាប្រធានបទសំខាន់ៗដទៃទៀត ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ៕

Comments

Related posts