កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំ បច្ចេកទេសលើកទី៣៨នៅខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤

IMG_4109-1

IMG_4114-1

IMG_4117-2

IMG_4119-2

IMG_4120-1

IMG_4113-1

IMG_4107

IMG_4110-1

MC.គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក កំពុងតែជួបប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២៤នេះ ។
កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ បានដឹកនាំដោយលោក IChitomo Taninai ជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុន និងលោកPiere Vincent ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌របស់ស្ថានទូតបារាំង ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា។
នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ ក្រុមអ្នកជំនាញអន្តរជាតិ បានពិភាក្សានិងពិនិត្យទៅលើ ការងារ មួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងតែដំណើរការក្នុងការជួសជុល និង អភិរក្សប្រាសាទបុរាណនានា។ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញអន្តរជាតិ ក៏នឹងធ្វើការតាមដាន និង ផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីឱ្យតាមការដ្ឋានយកទៅអនុវត្តន៍ ស្របតាមកិច្ចការដែលកំពុងតែបំពេញនោះ។
សហប្រធានជប៉ុន លោក IChitomo Taninai បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា កិច្ចពិភាក្សាលើការងារ ជាច្រើនស្ដីពី ការពិនិត្យមើលការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ការជួសជុល និងអភិរក្សប្រាសាទបុរាណនានា គឺមានសារសំខាន់សម្រាប់ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក(ICC-Angkor-Sambor Prei Kuk)និង សម្រាប់កិច្ចការអភិរក្ស អភិវឌ្ឍន៍ សម្រាប់ទសវត្សរ៍តទៅមុខទៀត។
លោក IChitomo Taninai ថ្លែងទៀតថា ក្រៅតែពីជួយដល់ការងារនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រទេសជប៉ុនក៏បានជួយដល់ប្រាសាទសំបូរព្រៃគុកផងដែរ។ កាលពីឆ្នាំមុន ជប៉ុន បានជួយបណ្ដុះ បណ្ដាលធនធានមនុស្ស និងបុរាណវិទ្យា ដល់អាជ្ញាធរជាតិសំបូរព្រៃគុក ហើយរំពឹងថានៅក្នុងឆ្នាំនេះ អាជ្ញាធរជាតិសំបូរព្រៃគុក នឹងមានធនធានមនុស្សនិងបុរាណវិទ្យា សម្រាប់ការងារជួសជុល និងអភិរក្ស រមណីយដ្ឋានសំបូរព្រៃគុក ឱ្យមានតម្លៃលេចធ្លោជាសកលនាពេលខាងមុខ។
ពេញមួយថ្ងៃទី១៤ខែមីនានេះ អង្គប្រជុំបានពិភាក្សានិងពិនិត្យទៅលើការងារនៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ជាច្រើនដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា ព្រមទាំង ត្រួតពិនិត្យទៅលើរបាយការណ៍ស្ដីពីការងារទាំងនោះផង។
សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំបច្ចេកទេសលើកទី៣៨នេះ នៅថ្ងៃទី១៥ ខែមីនា ក៏នឹងមានកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដែលកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម Jacque PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ មុននឹងមានកិច្ចប្រជុំផ្លូវការនេះឡើង ក្រុមអ្នកជំនាញការចំពោះកិច្ច ខាងផ្នែកអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព បានចុះទៅតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋាន អង្គរ និងសំបូរព្រៃគុក ដើម្បីត្រួតពិនិត្យការងារ តាមដាន និងផ្ដល់អនុសាសន៍លើការងារទាំងនោះ ឱ្យស្រប តាមគោលការណ៍ជារួមក្នុងធម្មនុញ្ញអង្គរ៕

Comments

Related posts