អាហ្វ្រិកខាងត្បូង នឹងជំរុញឱ្យមានការវិនិយោគ និងលើកកម្ពស់ទំហំពាណិជ្ជកម្មជាមួយកម្ពុជា

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

IMG_4135-1

IMG_4136

IMG_4142-1

IMG_4138

IMG_4144

ភ្នំពេញ៖ អាហ្វ្រិកខាងត្បូង នឹងជំរុញឱ្យមានការវិនិយោគ និងលើកកម្ពស់ទំហំពាណិជ្ជកម្មជាមួយកម្ពុជា ទៅលើវិស័យ រ៉ែ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែកើនឡើងថែមទៀត ។
ក្នុងឱកាសដែលសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម Darkey Ephraim Africa ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង មានជំនឿថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អ ប្រសើរឡើងថែមទៀត ជាពិសេសខិតខំជំរុញឱ្យមានការវិនិយោគ និងលើកកម្ពស់ទំហំពាណិជ្ជកម្មនៃ ប្រទេសទាំងពីរទៅលើវិស័យ រ៉ែ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែកើនឡើងថែមទៀត ។
ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលខាងមុខ ឯកឧត្តមនឹងអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត ដើម្បីជួបជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងឡាយក្នុងការជំរុញពាណិជ្ជកម្ម និងខិតខំ ធ្វើយ៉ាងណាឱ្យមានការចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរពាក់ព័ន្ធវិស័យសរ៉ែ និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ ។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គ រដ្ឋទូតនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹង ពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ឱ្យកាន់តែប្រសើរឡើង ថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជា ណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

Comments

Related posts