អ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាង៤០នាក់ចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៥ ០៣ ២០២៤

IMG_4257

IMG_4256

IMG_4255

ដូចការគ្រោងទុក ថ្ងៃនេះក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗរួមមានទាំងសារព័ត៌មានជាភាសាខ្មែរ, អង់គ្លេស, ចិន និងវៀតណាម សរុបចំនួន៤២នាក់ឆ្ពោះទៅកាន់ខេត្តសៀមរាបចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២៤។ នេះជាបេសកកម្មសារព័ត៌មានដ៏ធំមួយលើប្រធានបទ «ចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប»។ 

ក្លិបអ្នកកាសែតកម្ពុជា រំពឹងថា បេសកកម្មលើកនេះ មិនគ្រាន់តែជាយុទ្ធនាការផ្សព្វផ្សាយដ៏ទូលាយ ដែលមិនធ្លាប់មានពីមុនមកលើវិស័យទេសចរណ៍នោះទេ ប៉ុន្តែអ្វីដែលទទួលបាននោះគឺសក្តានុពលទេសចរណ៍ប្លែកៗ និងថ្មីៗថែមទៀតនៅលើទឹកដីខេត្តសៀមរាប នឹងត្រូវបានរំលេចនៅ លើទំព័រសារព័ត៌មានរាប់សិបស្ថាប័ន និងច្រើនភាសា ហើយនឹងចែកចាយយ៉ាងទូលាយទាំងក្នុង និងក្រៅប្រទេសដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ការស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

ក្លិបអ្នកកាសែតកម្ពុជា សម្តែងការអរគុណចំពោះក្រសួងទេសចរណ៍, រដ្ឋបាលខេត្តសៀមរាប, អាជ្ញាធរជាតិរអប្សរា និង បណ្តាក្រុមហ៊ុន ដែលបានគាំទ្របេសកកម្មដ៏មានសារសំខាន់នេះ។ ក្លិបអ្នកកាសែតកម្ពុជា ចាត់ទុកការគាំទ្រទាំងស្ថាប័នរដ្ឋ និងឯកជនមិនគ្រាន់តែបង្ហាញពីការផ្សារភ្ជាប់រវាងស្ថាប័នរដ្ឋ និងវិស័យឯកជនជាមួយអ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែកាយវិកា នោះ គឺជាការរំលេចនូវស្មារតីរួមគ្នាជំរុញវិស័យទេសចរណ៍នៅកម្ពុជា។

ក្លិបអ្នកកាសែតកម្ពុជា នឹងព្យាយាម រៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៀត ហើយរំពឹងថាទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកម្មរបស់ ក.អ.ក ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិ៕

Comments

Related posts