សម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងថា គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺដើម្បីប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា

សម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងថា គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺដើម្បីប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៦ ០៣ ២៤

ភ្នំពេញ៖ ការថ្លែងរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបើកជាផ្លូវការ “ បុណ្យទន្លេ លើកទី ៨ នៅខេត្តសៀមរាបក្រោមប្រធានបទ “ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ”នាល្ងាចថ្ងៃទី១៦ មីនា ២០២៤  ។

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ ជាពិសេសការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្គម និងវប្បធម៌បង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ គឺដើម្បីរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍខេត្តតាមដងទន្លេកម្ពុជា ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញស្របតាមយុទ្ធសាស្រ្តពិពិធកម្ម ផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសបន្ទាប់ពីកម្ពុជា បានរៀបចំឱ្យមានពិធីបុណ្យសមុទ្រសម្រាប់ខេត្តជាប់ឆ្នេរសមុទ្រទាំង៤ ចាប់តាំងពីឆ្នាំ២០១១ ក្រោយពេលដែល ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ៕photo_2024-03-16_18-49-30

Comments

Related posts