ឯកឧត្តម ប៉ែន បូណាលើកកម្ពស់«ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ»ដល់មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

 

បន្ទាយមានជ័យ៖ ឯកឧត្តម ប៉ែន បូណាលើកកម្ពស់«ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ»ដល់មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនសមត្ថភាព និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាបលរដ្ឋបានជ្រាប ក៏ដូចជាចូលរួមបន្សាបព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃនានាឱ្យជាប់ជាប្រចាំ និងលឿនរហ័ស។

 

ថ្លែងក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពី «ប្រសិទ្ធភាព នៃការងារព័ត៌មាន និងនាំពាក្យ» ជូនដល់មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ចំនួនជាង៣៦០នាក់ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប៉ែនបូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើការចែករំលែកចំណេះដឹង និងបទពិសោធនៃប្រសិទ្ធភាពលើការងារព័ត៌មាន និងនាំពាក្យដោយសង្កត់ធ្ងន់លើតួនាទីនិងភារកិច្ចរបស់អ្នកនាំពាក្យ ការងារស្នូលរបស់អ្នកនាំពាក្យ ។

ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ណែនាំទៅកាន់មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យឱ្យពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យដើម្បីពាំនាំការពិត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាបលរដ្ឋបានជ្រាប ក៏ដូចជាចូលរួមបន្សាបព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃនានាឱ្យជាប់ជាប្រចាំ និងលឿនរហ័ស។

 

សូមបញ្ជាក់ថា វគ្គតម្រង់ទិសស្តីពី «ប្រសិទ្ធភាព នៃការងារព័ត៌មាន និងនាំពាក្យ»នេះ មានការចូលរួមពីឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោក លោកស្រីជាអ្នកនាំពាក្យ ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំខេត្តរហូតដល់ថ្នាក់ស្រុក-ក្រុង និងឃុំ-សង្កាត់ សរុបចំនួនជាង៣៦០នាក់ផងដែរ៕5447142D-08FB-4531-ABA9-7BD8132942D01E8B9D25-FE54-4322-9338-73B4B28C36B1B921D239-4D2C-40A4-AED9-B57E9D3A1BD33E2190D6-ECD2-43F7-8174-88F636A7F95F

Comments

Related posts