អភិបាលខេត្តកំពង់ស្ពឺ ចេញវិធានការក្ដៅលើការបោសសម្អាតផ្ទះខ្លួនឯង

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៨ ០៣ ២៤

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ចេញវិធានការក្ដៅលើការបោសសម្អាតផ្ទះខ្លួនឯង ដើម្បីធានាឱ្យមន្ត្រីជាអ្នកអនុវត្តន៍ច្បាប់ត្រូវតែស្អាតស្អំ និងមិនមានការពាក់ព័ន្ធជាមួយគ្រឿងញៀនជាដាច់ខាត។

ថ្លែងក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យមន្ទីរ អង្គភាព ស្រុក-ក្រុង សហការជាមួយស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការត្រួតពិនិត្យ និងពន្លឿនការធ្វើតេស្តទៅលើមន្ត្រីរបស់ខ្លួនទាំងអស់ ធ្វើយ៉ាងណាកុំឱ្យមាន គ្រឿងញៀនក្នុងអង្គភាពរដ្ឋ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

 

ឯកឧត្ដម វ៉ី សំណាង បានលើកឡើងថា ការធ្វើតេស្តរកសារធាតុញៀនទៅមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ  ដើម្បីធានាថា មន្ត្រីជាអ្នកអនុវត្តន៍ច្បាប់ត្រូវតែស្អាតស្អំ និងមិនមានការពាក់ព័ន្ធជាមួយគ្រឿងញៀន ដែលមិនអាចអត់អោនឱ្យបានជាដាច់ខាត។

 

ទន្ទឹមនឹងនេះ ឯកឧត្ដមក៏បានណែនាំដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធ ពិសេសស្នងការដ្ឋាននគរបាល និងអាវុធហត្ថខេត្ត និងអ្នកពាក់ពន្ធ័ត្រូវធ្វើការបង្រ្កាបឱ្យបានទាន់ពេលវេលានូវអំពើជួញដូរ គ្រឿងញៀនខុសច្បាប់ បទល្មើសជួញដូរមនុស្ស ក្មេងទំនើង ដើម្បីដោះស្រាយបញ្ហាទុក្ខកង្វល់ជូនប្រពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់បំផុត៕photo_2024-03-18_16-32-53

photo_2024-03-18_16-33-03

Comments

Related posts