ខេត្តកែបចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយ សម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្ដិទី៤

photo_2024-03-18_19-00-57

ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប បានរៀបចំពិធីចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយ សម្រាប់ដាក់លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ព្រះឧត្តមធ្មវេទី ទេន រេម ព្រះមេគណខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត លោក គី វុទ្ធី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប និងមានការចូលពី កងកម្លាំងទាំងបី លោកអភិបាលក្រុង ស្រុក តំណាងគណបក្សនយោបាយ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

 

តាមរបាយកាណ៍របស់លោក គី វុទ្ធី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត បញ្ជាក់ថា គណបក្សនយោបាយដែលបានឈរឈ្មោះ ក្នុងខេត្តកែប មានចំនួន ៤គណបក្សនយោបាយ ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា

គណបក្សហ្វុនស៊ិនប៉ិច

គណបក្សឆន្ទៈខ្មែរ

និងគណបក្សកម្លាំងជាតិ ។

 

លោកប្រធានគណ:កម្មការ បានបន្ដថា ខេត្តកែបបានបែងចែកមណ្ឌលបោះឆ្នោតជា ៣មណ្ឌល គឺមណ្ឌលក្រុមប្រឹក្សាខេត្ត មណ្ឌលក្រុងកែប និងមណ្ឌលស្រុកដំណាក់ចង្អើរ ដែលក្នុងនោះចែកចេញ២ការិយាល័យបោះឆ្នោត គឺការិយាល័យសាលាបឋមសិក្សាហ៊ុនសែនកែប ស្ថិតក្នុងភូមិ សង្កាត់កែប ក្រុងកែប ខេត្តកែប និងការិយាល័យសាលាបឋមសិក្សាពងទឹក ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។

 

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានកោតសរសើរ ដល់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប ដែលបានពន្លឿនការងារចាប់ឆ្នោតយកលេខរៀងគណបក្សនយោបាយបានលឿន។  ក្នុងនោះដែរឯកឧត្តម បានផ្ដាំផ្ញើរដល់តំណាងគណបក្សនយោបាយ និងអ្នកពាក់ព័ន្ធដូចជា៖ ១.គ្រប់គណបក្សទាំងអស់ និងគោរពអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

 

 ២.អាជ្ញាធរសារណៈទាំងអស់ ត្រូវប្រកាន់ជំហអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន។

 ៣.កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ ត្រូវប្រកាន់ជំហរអព្យាក្រឹត និងត្រូចគោរពតាមក្រមសីលធម៌សម្រាប់កងយោធនពលខេមរភូមិន្ទ និងកងនគរបាលជាតិដែលរៀបចំដោយ គ.ជ.ប។

 

 ៤.ទប់ស្កាត់អោយបាននូវរាល់អំពើបំភិតបំភ័យ គំរាមកំហែង ដល់បេក្ខជន សកម្មជនគណបក្សនយោបាយ និងអង្គបោះឆ្នោតតាមគ្រប់រូបភាព។

 

៥.គ្រប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានត្រូវគោរពច្បាប់ ស្ដីពីរបបសារព័ត៌មាន ច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្របសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

 

 ៦.គណៈកម្មការខេត្តរៀបចំការបោះឆ្នោត គណបក្សនយោបាយ សហគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវសហការសម្របសម្រួល និងដោះស្រាយ បញ្ហាដែលអាចកើតមាននៅគ្រប់ដំណាក់កាលនៃការបោះឆ្នោតឱ្យទទួលបានលទ្ធផលល្អប្រសើរ។

 

សូមបញ្ជាក់ផងដែរថា តាមលទ្ធផលនៃការចាប់លេខរៀងសន្លឹកឆ្នោត ដោយព្រះឧត្តមធ្មវេទី ទេន រេម ព្រះមេគណខេត្តកែប បានលទ្ធផលដូចជា សម្រាប់មណ្ឌលខេត្តកែប គណបក្សហ្វុនស៊ិនប៉ិនទទួលបានលេខរៀងទី១ គណបក្សកម្លាំងជាតិលេខរៀងទី២ និងគណបក្សប្រជាជនកម្ពុជាលេខរៀងទី៣។ មណ្ឌលក្រុងកែប គណបក្សប្រជាជនកម្ពុជាលេខរៀងទី១ គណបក្សហ្វុនស៊ិនប៉ិនលេខរៀងទី២។ មណ្ឌលស្រុកដំណាក់ចង្អើរ គណបក្សប្រជាជនកម្ពុជាលេខរៀងទី១ និងគណបក្សឆន្ទៈខ្មែរលេខរៀងទី២ ៕photo_2024-03-18_18-58-00photo_2024-03-18_18-58-05photo_2024-03-18_18-58-13photo_2024-03-18_18-58-10

photo_2024-03-18_19-00-26

Comments

Related posts