ឯកឧត្តម ថោ ជេដ្ឋា ស្នើឱ្យសាជីវកម្មទឹកកូរ៉េបន្ដជួយលើកកម្ពស់លើវិស័យឧតុនិយមនៅកម្ពុជាបន្ថែមទៀត

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

IMG_4584

IMG_4582

IMG_4583

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា ស្នើឱ្យសាជីវកម្មទឹកកូរ៉េបន្ដជួយលើកកម្ពស់លើវិស័យឧតុនិយមនៅកម្ពុជាបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពការព្យាករ ណ៍និងកាត់ បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Seog-dae YUN ប្រធានសាជីវកម្មទឹកកូរ៉េ (K-Water) និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC)នៃគណៈប្រតិភូកូរ៉េ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើឱ្យសាជីវកម្មទឹកកូរ៉េ ពិចារណាផ្តល់ ជំនួយបន្ថែមលើវិស័យឧតុនិយម ជាពិសេសជួយទាំងបច្ចេកទេស ការជួសជុល និងការដំឡើង ស្ថានីយរ៉ាដា Doppler បន្ថែម ហោចណាស់ ៤-៥ នៅ ទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពការព្យាករ និងកាត់បន្ថយ ហានិភ័យ ពី គ្រោះមហន្តរាយធម្មជាតិ។
ឯកឧត្តម រដ្ឋមន្ត្រី បានប្រាប់គណៈ ប្រតិភូសាជីវកម្មកូរ៉េថា ប្រទេសកម្ពុជា ក៏ដូចជា បណ្តាប្រទេសនៅលើសាកលលោក កំពុងប្រឈមនឹង ការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ។ ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធទឹក និងអភិវឌ្ឍន៍ វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹកឆ្លើយតបទៅនឹងការប្រែ ប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើន សេដ្ឋកិច្ច ព្រមទាំងជួយកាត់បន្ថយភាពក្រីក្រ ស្របតាម យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។
ឯកឧត្តមរដ្ឋមន្ត្រីបាន វាយតម្លៃខ្ពស់ ចំពោះ កិច្ចសហប្រតិបត្តិការ នាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និង សាជីវកម្មទឹកកូរ៉េ (K-Water) ក៏ដូចជា ក្រុមប្រឹក្សាទឹក អាស៊ី (AWC) ក្នុងការកសាង និងការអភិវឌ្ឍ វិស័យធនធានទឹកនិងឧតុនិយមនៅកម្ពុជា ។
លោក Seog-dae YUN ប្រធានសាជីវកម្មទឹកកូរ៉េ បានថ្លែង អំណរ គុណដ៏ជ្រាលជ្រៅ ចំពោះ ឯកឧត្តម រដ្ឋមន្រ្តីដែលបានអនុញ្ញាត ឱ្យគណៈប្រតិភូសាជីវកម្មទឹកកូរ៉េ បានជួបសម្តែងការគួ រសម និងពិភាក្សាផ្លាស់ប្តូរ បទ ពិសោធន៍ ទាក់ទងនឹង បញ្ហាអាកាសធាតុ និងគម្រោងនានាពាក់ព័ន្ធទឹក និងការប្រែប្រួលអាកាសធាតុក្រោមជំនួយ អភិវឌ្ឍន៍ផ្លូវការកូរ៉េ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានសន្ទុះឈានឡើង ប្រកបដោយចីរភាព។ 
ជាមួយគ្នានេះ លោកប្រធានបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រសួងធនធានទឹក និង ឧតុនិយមនាពេលកន្លងមក និងបានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ។ 
ទន្ទឹមនឹងនេះ លោក ប្រធានសាជីវកម្ម ទឹកកូរ៉េ ក៏នឹងអញ្ជើញឯក ឧត្តមរដ្ឋមន្រ្តី និង គណៈ ប្រតិភូ កម្ពុជា ដើម្បីចូលរួមវេទិកាទឹកពិភពលោកនា ខែឧសភានៅកោះបាលីប្រទេសឥណ្ឌូនេស៊ី ។
គួរបញ្ជាក់ថា ក្រសួង ធនធានទឹក និង ឧតុនិយម បាន និង កំពុង អនុវត្តគម្រោងជាច្រើន ក្រោមកិច្ច សហប្រតិ បត្តិការ ជាមួយ សាជីវកម្មទឹកកូរ៉េ (K-Water) និង ក្រុមប្រឹក្សាទឹក អាស៊ី (AWC) គិត ចាប់តាំងពីឆ្នាំ ១៩៩៩ មាន៖ ទី១) ផែនកា រគ្រប់គ្រងទឹកជំនន់សម្រាប់ ការអភិវឌ្ឍតំបន់ដីសណ្ដ ទន្លេ មេគង្គ ទី២) គម្រោង ស្តារប្រព័ន្ធ ធារាសាស្ត្រ បឹងតាមោក ទី៣) ផែនការមេនៃការអភិវឌ្ឍធនធានទឹក នៅកម្ពុជា ទី៤) គម្រោង សិក្សា សមិទ្ធិលទ្ធភាព លើការអភិវឌ្ឍទំនប់ពហុបំណងពោធិ៍សាត់ ទី៥) ការសិក្សា គម្រោង អាងទឹកស្ទឹងក្រាំងពន្លៃ និង ជាទីប្រឹក្សាលើការសិក្សាគ្រោងប្លង់លម្អិត និងត្រួតពិនិត្យ គម្រោង អភិវឌ្ឍន៍ អាងស្ទឹងក្រាំងពន្លៃស្ថិតក្នុង ខេត្ត កំពង់ ស្ពឺ និងកំពង់ឆ្នាំង ទី៦) ទីប្រឹក្សាលើការសិក្សាគ្រោងប្លង់លម្អិត និងត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ មង្គលបូរី ទី៧) គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន និងទី៨) គម្រោង អភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុង ខេត្ត បាត់ដំបង។
ដោយឡែក តាមរយៈ AWC K-Water មាន ទី១) គម្រោងគ្រប់គ្រងទឹកអាងដៃនៃទន្លេមេគង្គចំនួន៤ គឺ ព្រែកព្រះ ព្រែកគ្រាង ព្រែកកាំពី និង ព្រែកទេរ ទី២) ផែនការមេស្រុកគងពិសី ខេត្តកំពង់ស្ពឺ មួយផ្នែក នៃ ដងស្ទឹងព្រែកតូច ទី៣)ការសិក្សា លើ គម្រោងគ្រប់គ្រងធនធានទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង ទី៤) ការ បណ្តុះ បណ្តាល និងពង្រឹង សមត្ថភាពមន្ត្រីក្រសួង ធនធានទឹក និង ឧតុនិយម លើការគ្រប់គ្រង ធនធាន ទឹក តាមវិធីសាស្រ្តចម្រុះ ទី៥) គាំទ្រលើការរៀបចំ និងសម្របសម្រួលកិច្ចប្រជុំ និងវេទិកា ទឹកថ្នាក់តំបន់និងថ្នាក់សកល លោក៕

Comments

Related posts