នៅវេលាម៉ោង១១:០០នាទីថ្ងៃត្រង់នេះវិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖វឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធស្រោចស្រពដើម្បីលើកកម្ពស់វិស័យកសិកម្ម

សូមគោរពជម្រាបជូនថា នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «វឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធស្រោចស្រពដើម្បីលើកកម្ពស់វិស័យកសិកម្ម»។ តើស្ថានភាព និងបច្ចុប្បន្នភាពនៃប្រព័ន្ធស្រោចស្រពក្នុងវិស័យកសិកម្មមានភាពល្អប្រសើរកំរិតណា? តើរាជរដ្ឋាភិបាលមានគោលនយោបាយ និងយន្តការអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពដើម្បីឆ្លើយតបវិស័យកសិកម្មយ៉ាងដូចម្ដេច? លោក ថាច់ សុវណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក នៃក្រសួងធនធានទឹក និងឧតុនិយម និងលោក សេង ទុយ ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម នៃ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់លោកអ្នកនាងជុំវិញប្រធានបទនេះ។

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖

០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨។ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំតាមដានស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅ វេលាម៉ោង១១:០០នាទីថ្ងៃត្រង់នេះ ដោយមេត្រី !!!

1-95

Comments

Related posts