ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាសនៅក្រុងសួង ខេត្តត្បូងឃ្មុំ

ឯកឧត្តបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញក្នុងនាមតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាស ក្នុងភូមិសាស្រ្តសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាសមិទ្ធផលកើតឡើងថ្មីៗបន្ថែមទៀតនភកម្ពុជានៅពេលបច្ចុប្បន្ននេះ គឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជននៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តជ្រៃបិទមាស ក៏ដូចជាសប្បុរសជននានា ដែលបានចូលមករួមចំណែកដើម្បីធ្វើបុណ្យធ្វើទាន នៅក្នុងវត្តជ្រៃបិទមាសនេះ ហើយផ្តល់លទ្ធភាពឱ្យវត្តកសាងបាននូវសមិទ្ធផលដ៏ល្អសម្រាប់ការគោរពបូជា។

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ បាននឹងកំពុងបន្តការងារពីរាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងបេសកកម្ម ជាឧត្តមប្រយោជន៍ជូនជាតិ និងដើម្បីសម្រេចឱ្យបាននូវ គោលនយោបាយធំៗ ជាអាទិភាពរួមមានទី១៖ ការពារសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិឱ្យរឹងមាំ ស្ថិតស្ថេរគង់វង្ស, ២៖ លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូប ទាំងខាងសម្ភារៈ និងស្មារតីឱ្យបានសមរម្យប្រកបដោយភាព ថ្លៃថ្នូរ, ទី៣៖ ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពប្រជាជន និងពង្រឹងនីតិរដ្ឋ, ទី៤៖ ពង្រឹង រដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ ជារដ្ឋបាលប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជន និងទី៥៖ បន្តជំរុញការកទម្រង់ ដើម្បីអភិបាលកិច្ចល្អ និងក្លាយជាអារ្យប្រទេសជឿន លឿនមួយក្នុងតំបន់ជាមួយនឹងស្នាមញញឹម និងក្តីសង្ឃឹមរបស់ប្រជាជន។

សូមជម្រាបជូនថា វត្តជ្រៃបិទមាសមានផ្ទៃដីប្រមាណ ៣ ហិកតា និង២០ អា។ វត្តនេះត្រូវបានកសាងឡើងដោយ ឧបាសិកា ណៅ នៅឆ្នាំ១៥៥០ រហូតដល់ពេលបច្ចុប្បន្នមានរយៈពេលប្រមាណ ៤៧៤ឆ្នាំ និងបានឆ្លងកាត់ការដឹកនាំដោយព្រះគ្រូចៅអធិការចំនួន ១០អង្គ។ ការកសាងវត្តនេះឡើង គឺដើម្បីទុកជាទីសក្ការៈ និងគោរពបូជារបស់ពុទ្ធបរិស័ទមានការជឿជាក់លើព្រះពុទ្ធសាសនា ងាយស្រួលក្នុងការធ្វើបុណ្យទានផ្សេងៗ ម្យ៉ាងទៀតដើម្បីទុកជាកេរិ៍តដំណែលសម្រាប់កូនចៅជំនាន់ក្រោយគោរពបូជាផងដែរ។ មុនឆ្នាំ១៩៧៥ វត្តទាំងមូលមានព្រះវិហារ សាលាបាលី   សាលារៀនចំនួន ៤ខ្នង កុដិ២ សាលាឆាន់ ១ខ្នង គ្រប់គ្រងដោយ ព្រះគ្រូចៅអធិការព្រះនាម ម៉ា ខៀវ និងឧបត្ថម្ភដោយ លោក សេង យូហត់ តំណាងរាស្រ្តមណ្ឌលកណ្តោលជ្រុំ ដែលបានជួយជ្រោមជ្រែងកសាងវត្តអារាមនេះ។ ចាប់តាំងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នៅពេលដែលភ្លើងសង្គ្រាមឈានចូលមកដល់ វត្តអារាមនេះត្រូវបានពួករបបកម្ពុជាប្រជាធិបតេយ្យ(ប៉ុលពត) វាយបំផ្លិចបំផ្លាញចោលស្ទើរទាំងស្រុង ព្រះវិហារត្រូវបានពួកវាយកធ្វើជាឃ្លាំងសម្រាប់ដាក់ជី និងសាលាឆាន់ត្រូវបានពួកវាយកធ្វើជាកន្លែងចិញ្ចឹមសត្វ មាន់ ទា ជ្រួក សេះ គោ ក្របី និងសត្វដទៃជាច្រើនទៀត៕photo_2024-03-19_12-02-02photo_2024-03-19_12-02-09photo_2024-03-19_12-02-13

photo_2024-03-19_12-02-17photo_2024-03-19_12-01-51

Comments

Related posts