សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យអ្នកនាំចូលផលិតផល ត្រូវធានាគុណភាពជូនអតិថិជន ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យអ្នកនាំចូលផលិតផល ត្រូវធានាគុណភាពជូនអតិថិជន ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

ភ្នំពេញ៖ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី បិទ សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០ ២៤នេះ។

  តាមរបាការណ៍បានបង្ហាញថា វិស័យសុខាភិបាល គឺជាការងារដ៏អាទិភាពដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បា ន យកចិត្តទុកដាក់ខ្ពស់បំផុតតាំងពីពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស ហើយបន្តរហូតមក ដល់ សម្តេច ធិបតី ហ៊ុន ម៉ាណែត។

ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល គឺជាគោលនយោបាយ អា ទិ ភាព  ទី១ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ ចេញ ។ តាមរយៈគោលនយោបាយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានគោលដៅធានាឱ្យប្រជាពលរដ្ឋ ប្រ មា ណ ៩លាននាក់ ទទួលបានសេវាសុខាភិបាលល្អប្រសើរនៅពេលមានជំងឺ។

មកដល់ពេលបច្ចុប្បន្ននេះ តាមរយៈរបបសន្តិសុខសង្គម និង មូលនិធិសមធម៌សុខាភិបាលគ្របដណ្តប់ លើប្រជាពលរដ្ឋចំនួន ៦,៨លាននាក់ ក្នុងនោះមានសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្តមានចំនួន ២លាន ១សែននាក់, មូលនិធិសមធម៌សម្រាប់ប្រជាជន នៃគ្រួសារងាយរងហានិភ័យចំនួន ៤៩ម៉ឺនគ្រួសារ ស្មើនឹង ១លាន ៨សែននាក់, មូលនិធិសមធម៌ ប្រជា ជន សម្រាប់ ប្រជាពលរដ្ឋគ្រួសារក្រីក្រ (ក្រ១ និងក្រ២) មានចំនួន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជន ចំនួន  ២លាន ៨សែននាក់ និងបានពង្រីកនូវការគ្របដណ្តប់របបសន្តិសុខសង្គម ជូនដល់ក្រុមប្រជាជន នៅក្នុង សេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ១០ម៉ឺននាក់ផងដែរ។

ដើម្បីសម្រេចបានគោលនយោបាយផ្តល់សេវាសុខាភិបាលល្អប្រសើរជូនប្រជាពលរដ្ឋ ក្រសួងសុខាភិ បាល គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងអនុវត្តន៍លើកិច្ចការនេះ។

ក្រសួងសុខាភិបាលដឹកនាំដោយឯកឧត្តម ម៉ម ប៊ុនហេង ក្នុងនីតិកាលចាស់ និងបន្តដឹកនាំ ដោយ ឯកឧត្តម ឈាង រ៉ា ក្នុងនីតិកាលថ្មី បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីសម្រេចមហិច្ឆតាលើកកម្ពស់សុខុមាលភាព ប្រជាជន និងគុណភាពសេវាសុខាភិបាល ដែលជាបំណងប្រាថ្នារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕photo_2024-03-19_15-21-43

Comments

Related posts