លោក គីម ជុងអ៊ុន ដឹកនាំការបាញ់សាកល្បង ជើងទម្របាញ់គ្រាប់រ៉ុក្កែតចម្រុះខ្នាតយក្ស

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_4727-1

IMG_4728-1

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កងអង្គភាពកាំភ្លើងធំ នៅឯភាគខាងលិចនៃប្រទេសដោយមានការធ្វើតេស្ដលើប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ុក្កែតចម្រុះខ្នាតយក្ស (super-large multiple rocket launchers)។  នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ សេចក្ដីរាយការណ៍របស់ KCNA កើតមានឡើងនៅពេលកំពុងតែមានតានតឹងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ខណៈលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង និងបន្ទាប់ពីសម្ព័ន្ធមិត្តទាំងបិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំប្រចាំឆ្នាំ។ សមយុទ្ធនេះធ្វើឱ្យកូរ៉េខាងជើង ក្ដៅស្លឹកត្រចៀក និងបានធ្វើតេស្ដបាញ់គ្រាប់ពិតជាបន្តបន្ទាប់ ហើយនៅពេលនេះដំណើរទស្សនកិច្ចរបស់លោក Blinken ហាក់ដូចជាកំពុងដុតស្ថានការណ៍ឱ្យកាន់តែក្ដៅ។ សមយុទ្ធបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើងត្រូវបានប្រកាសតែមួយថ្ងៃប៉ុណ្ណោះក្រោយទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន ៣ គ្រាប់៕

Comments

Related posts