រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានាសប្តាហ៍ក្រោយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a14-144

a15-120

អន្តរជាតិ៖ ប្រភពពីមន្ត្រីឥណ្ឌាបានឱ្យដឹងថា លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានាសប្តាហ៍ក្រោយ ខណៈដែលទីក្រុងគៀវស្វែងរកការគាំទ្រសម្រាប់ផែនការសន្តិភាពរបស់ខ្លួន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ មេដឹកនាំជាន់ខ្ពស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីជាងពីរឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ មន្ត្រីឥណ្ឌាពីររូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ដំណើរទស្សនកិច្ចរបស់លោក Kuliba ធ្វើឡើងតាមការអញ្ជើញរបស់សមភាគីឥណ្ឌាលោក Subrahmanyam Jaishankar បន្ទាប់ពីមានការសន្ទនាតាមទូរសព្ទរវាងមេដឹកនាំនៃប្រទេសទាំងពីរកាលពីដើមឆ្នាំ។ មន្ត្រីម្នាក់បាននិយាយថា ក្រៅពីកិច្ចពិភាក្សាជាមួយមន្ត្រីឥណ្ឌា លោក Kuleba ក៏គ្រោងនឹង "ពិនិត្យឡើងវិញនូវគណៈកម្មការអន្តររដ្ឋាភិបាលឥណ្ឌូ-អ៊ុយក្រែន" ដោយសំដៅទៅលើក្រុមដែលទទួលខុសត្រូវក្នុងការរក្សាទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរផងដែរ៕

Comments

Related posts