ក្នុងឆ្នាំ ២០២៤ ភ្ញៀវទេសចរជាង ៥០០,០០០ នាក់បានមកដល់ប្រទេសស្រីលង្កា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_5053

IMG_5058

អន្តរជាតិ៖ ស្ថិតិចុងក្រោយបង្អស់របស់អាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា (SLTDA) បង្ហាញថា ត្រឹមថ្ងៃទី ១៤ ខែមីនា ភ្ញៀវទេសចរជាង ៥០០,០០០ នាក់បានមកដល់ប្រទេសស្រីលង្កា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទិន្នន័យ SLTDA បានបង្ហាញថា ក្នុងឆ្នាំ ២០២៣ ប្រទេសស្រីលង្កាបានចំណាយពេលប្រាំខែដើម្បីឆ្លងកាត់សញ្ញាទេសចរណ៍ចំនួន ៥០០,០០០ នាក់។ បើយោងតាមទិន្នន័យ SLTDA បានបន្តឱ្យដឹងទៀតថា រុស្ស៊ី ឥណ្ឌា អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង និងចិន គឺជាទីផ្សារប្រភពសំខាន់សម្រាប់ឆ្នាំ ២០២៤។ ទន្ទឹមនឹងនេះ ទិន្នន័យរបស់ធនាគារជាតិបានបង្ហាញថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ វិស័យទេសចរណ៍របស់ប្រទេសនេះរកចំណូលបានចំនួន ៦៨៧,៥ លានដុល្លារអាមេរិក ដែលជាកំណើន ១១៨,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕

Comments

Related posts