ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២៣-២៤ ការនាំចេញស្បៀងអាហាររបស់ប្រទេសប៉ាគីស្ថានកើនឡើង ៥៤ ភាគរយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5069-1

IMG_5072-1
 
អន្តរជាតិ៖ យោងតាមការិយាល័យស្ថិតិប៉ាគីស្ថាន (PBS) បានឱ្យដឹងថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្នដែលចាប់ផ្តើមពីខែកក្កដា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤ ការនាំចេញស្បៀងអាហាររបស់ប្រទេសប៉ាគីស្ថានបានកើនឡើង ៥៤,០៨ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ PBS បាននិយាយថា ការនាំចេញទំនិញម្ហូបអាហារផ្សេងៗត្រូវបានកត់ត្រាក្នុងចំនួន ៤,៩៦៩ ពាន់លានដុល្លារអាមេរិកក្នុងអំឡុងខែកក្កដាដល់ខែកុម្ភៈនៃឆ្នាំសារពើពន្ធដែលកំពុងដំណើរការបើធៀបនឹងឆ្នាំមុនមានចំនួន ៣,២២៥ ពាន់លានដុល្លារ។ ទិន្នន័យរបស់ PBS បានបង្ហាញថា ការនាំចេញស្បៀងអាហារក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ២០២៤ បានកើនឡើង ៣៥,៣៨ ភាគរយដែលមានចំនួន ៧០២,៤៦៩ លានដុល្លារ បើធៀបនឹងការនាំចេញក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ទន្ទឹមនឹងនេះដែរ ការនាំចូលទំនិញម្ហូបអាហារក្នុងអំឡុងពេលដែលកំពុងត្រួតពិនិត្យបានធ្លាក់ចុះពី ៦,៦៨៧ ពាន់លានដុល្លារទៅ ៥,៤៦១ ពាន់លានដុល្លារ ដែលបង្ហាញពីការធ្លាក់ចុះ ១៨,៣៣ ភាគរយ៕

Comments

Related posts