អាកាសយានដ្ឋានសំខាន់របស់ប្រទេសស្រីលង្ការំពឹងថានឹងមានអ្នកដំណើរ ១០ លាននាក់នៅឆ្នាំនេះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a17-22

a18-21

អន្តរជាតិ៖ បើតាមប្រព័ន្ធផ្សព្វ ផ្សាយរបស់ប្រធានាធិបតីបាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាកាសយានដ្ឋានអន្តរជាតិ Bandaranaike International Airport (BIA) ដ៏សំខាន់របស់ប្រទេសស្រីលង្ការំពឹងថានឹងស្វាគមន៍អ្នកដំណើរប្រមាណ ១០ លាននាក់នៅចុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ សេចក្តីថ្លែងការណ៍បាន ដកស្រង់សម្តីប្រធានក្រុមហ៊ុនអាកាសយានដ្ឋាន និងសេវាកម្មអាកាសចរណ៍ (ស្រីលង្កា) អិលធីឌី ដែលបាននិយាយថា គិតត្រឹមថ្ងៃទី ១៩ ខែមីនា ឆ្នាំនេះ អ្នកដំណើរតាមផ្លូវអាកាសចំនួន ៨៥០,០០០ នាក់បានប្រើប្រាស់សេវាកម្ម BIA។ លោកបានបន្តថា ចំនួនអ្នកដំណើរសរុបដែលបានប្រើ BIA ក្នុងឆ្នាំ ២០២២ គឺ ៥ លាននាក់ហើយវាបានកើនឡើងដល់ប្រហែល ៨ លាននាក់ក្នុងឆ្នាំ ២០២៣។ យោងតាមទិន្នន័យផ្លូវការ អ្នកដំណើរប្រហែល ១១ លាននាក់បានប្រើប្រាស់ BIA ក្នុងឆ្នាំ ២០១៨៕

Comments

Related posts