អ៊ុយក្រែននិយាយថា ខ្លួនបាន វាយប្រហារលើវានាចម្បាំងរបស់រុស្ស៉ីចំនួន ២ គ្រឿងនៅឧបទ្វីបគ្រីមៀ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a22-14

a24-11

a23-12

អន្តរជាតិ៖ យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានវាយប្រហារលើនាវាចម្បាំងធំៗរបស់រុស្ស៊ីចំនួន់ ២ គ្រឿងនៅឧបទ្វីបគ្រីមៀ រួមទាំងមជ្ឈមណ្ឌលទំនាក់ទំនង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលប្រើប្រាស់ដោយកងទ័ពជើងទឹករុស្ស៊ីនៅក្នុងសមុទ្រខ្មៅផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ទោះជាយ៉ាងណាសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ប្រាប់ថា តើមីស៊ីលនោះបានបាញ់ចំគោលដៅ ឬយ៉ាងណានោះទេ ប៉ុន្តែមន្ត្រីរុស្ស៉ីក្នុងតំបន់បានរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសដ៏ធំរបស់អ៊ុយក្រែន ហើយបាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលជាង ១០ គ្រាប់នៅលើកំពង់ផែទីក្រុង Sevastopol នៃទំបន់គ្រីមៀ។ យោធាអ៊ុយក្រែនបាននិយាយថា "កងកម្លាំងការពារអ៊ុយក្រែន បានទទួលជោគជ័យក្នុងការវាយឆ្មក់លើនាវាចម្បាំងខ្នាតធំពីរគ្រឿងដែលមានឈ្មោះថា Azov និង Yamal ក៏ដូចជាមជ្ឈមណ្ឌលទំនាក់ទំនង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីផងដែរ នៅក្នុងឧបទ្វីបគ្រីមៀ"។ កាលពីខែមករា លោក Kirill Budanov ប្រមុខចារកម្ម យោធាអ៊ុយក្រែនបាននិយាយថាការវាយប្រហាររបស់អ៊ុយក្រែនប្រឆាំងនឹងតំបន់គ្រីមៀ នឹងបន្តកើនឡើង៕

Comments

Related posts