ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្ដរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងផ្សព្វផ្សាយអនុសាសន៍ ១៣ចំណុច របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដ

ភ្នំពេញ៖ ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែមីនា និងលើកទិសដៅការងារ ខែមេសា ឆ្នាំ២០២៤

និងផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១៣ចំណុច ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រីប្រធាននាយកដ្ឋាន  ព្រមទាំងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) សរុបរួម ៥០៩ នាក់ ។

ជាកិច្ចចាប់ផ្តេីម​ ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមីនា និងទិសដៅការងារ ខែមេសា ឆ្នាំ២០២៤ ដោយផ្ដោតសំខាន់ទៅលើការអនុវត្តកម្មវិធីអាទិភាពទាំង ៤ និងអនុកម្មវិធីនីមួយៗ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

បន្ទាប់ពីស្តាប់របាយការណ៍រួចមក​ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអង្គប្រជុំ ព្រមទាំងបានផ្ដល់អនុសាសន៍បន្ថែមមួយចំនួនដូចខាងក្រោម៖
-នាយកដ្ឋានផ្លូវលំជនបទត្រូវស្រាវជ្រាវបច្ចេកតិទ្យាថ្មីដើម្បីសិក្សាផ្លូវដែលធននឹងការប្រែប្រួលអាកាសធាតុ
-ត្រូវបង្កើតក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងវាយតម្លៃផ្លូវដែលងាយរងគ្រោះ
-មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត ត្រូវរៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទទាំងបីប្រភេទ រួមមានផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងផ្លូវល្បាយក្រួស
-ត្រូវពង្រឹងមន្ទីរពិសោធន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំបទដ្ឋានដើម្បីចុះបញ្ជីមន្ទីរពិសោធន៍ជាផ្លូវការ
-គណៈកម្មការវាយតម្លៃផ្លូវជនបទ ដែលទទួលបានឯកសណ្ឋាន ត្រូវចូលរួមស្បថឱ្យបានឆាប់តាមនិតិវិធីច្បាប់ដើម្បីបំពេញជាមន្រ្ដីយុត្តិធម៌
-ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកគម្រោងថវិកាថែទាំ និងជួសជុលផ្លូវឱ្យមានគុណភាពខ្ពស់ធនាការប្រើប្រាស់គ្រប់រដូវកាល ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ពង្រឹងគុណភាព ៧០% និងពង្រីកការតភ្ជាប់ ៣០%
-មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្តត្រូវរៀបចំធ្វើបញ្ជីផ្លូវដែលត្រូវជួសជុល បន្ទាន់ ថែទាំខួប និងថែទាំប្រចាំរួចផ្ញើមកក្រសួង ដើម្បីរៀបចំផែនការសម្រាប់ឆ្នាំ២០២៥ និងផែនការឆ្នាំបន្តបន្ទាប់
-មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានីខេត្តត្រូវរៀបចំបញ្ជីផ្លូវជនបទទាំង ៤ ប្រភេទ ទាក់ទិនទៅនឹងចំណីផ្លូវជនបទ
-បង្កើតក្រុមការងារចំពោះកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផែនទី ព្រមទាំងបញ្ជីសារពើផ្លូវជនបទ
-បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីត្រួតពិនិត្យការដឹកលើសទម្ងន់កម្រិតកំណត់ លើផ្លូវជនបទ និងធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការផាកពិន័យការដឹកជញ្ជូនលើសទម្ងន់កំណត់លើផ្លូវជនបទ
-បង្កើតក្រុមការងារចំពោះកិច្ចដើម្បីសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ រៀបចំអនុសារណយោគយល់គ្នា ឬប្រកាសរួនអន្តរក្រសួង និង ជាមួយស្ថាប័ន្នពាក់ព័ន្ធពីដែនសមត្ថកិច្ច ជៀសវាងជាន់គ្នា
-ពិនិត្យទិន្នន័យការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីសម្រេចឱ្យបានអត្រាគ្របដណ្ដប់ទូទាំងប្រទេស ១០០%នៅឆ្នាំ២០៣០ ។ ក្នុងឆ្នាំ២០២៤នេះក្រសួងនឹងសម្រេចឱ្យបានខេត្តចំនួន ១១ ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល
-ត្រូវបន្តផ្តល់ជូននូវសម្ភារបរិក្ខាបង្គន់អនាម័យជូនដល់ប្រជាពលរដ្ឋ តាមយន្តការមានស្រាប់
-សូមឱ្យថ្នាក់ដឹកនាំ និងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ រៀបចំសិក្ខាសាលាស្តីពីភូមិគំរូ ទាំង ៣០ និងបុរីជនបទគំរូ
-ត្រូវរៀបចំអនុស្សារណៈយោគយល់គ្នាជាមួយស្ថាប័ន្នពាក់ព័ន្ធ ទៅនឹងភូមិគំរូ និងបុរីជនបទ
-ត្រូវរៀបចំសេចក្តីព្រាងវិសោធនកម្មអនុក្រឹត្យទាក់ទងទៅនឹងតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
-ត្រូវបញ្ចប់គោលនយោបាយស្តីពីអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ និងគោលនយោបាយស្តីពីផ្លូវជនបទ ក្នុងដំណាច់ឆ្នាំ ២០២៤ នេះ
-ត្រូវរៀបចំសិក្ខាសាលាដើម្បីគៀរគរធនធាន ស្តីពីឥណទានជនបទ

Sopheavuthtey Borin, [3/25/2024 2:40 PM]
ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំទទួលបន្ទុកតាមមន្ទីរអភិវឌ្ឍន៍ជនបទរាធានី-ខេត្ត ចុះធ្វើការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងធ្វើការផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទាំង ១៣ ចំណុចផងដែរ៕photo_2024-03-25_14-40-55photo_2024-03-25_14-41-00photo_2024-03-25_14-41-03photo_2024-03-25_14-41-09photo_2024-03-25_14-41-12photo_2024-03-25_14-41-17

photo_2024-03-25_14-41-25

Comments

Related posts