កម្ពុជាប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២

វិទ្យុជាតិកម្ពុជា៖

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ នៅមណ្ឌល សន្និបាត និង ពិព័រណ៍ កោះពេជ្រ ក្នុងរាជធានី ភ្នំពេញ។

ក្នុងគោលដៅជំរុញការ រីក ចម្រើន និងការរួមចំណែកនៃបច្ចេកវិទ្យា ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ បាន ប្រមូលផ្តុំអ្នកដឹកនាំ នវានុវត្តន៍ករ និងភាគី ពាក់ ព័ន្ធ ពី វិស័យ ផ្សេងៗ ដើម្បីលើកស្ទួយតួនាទីដ៏សំខាន់នៃ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុង ដំណើរ ការអភិវឌ្ឍ របស់ កម្ពុជា។

ប្រធានបទនៃទិវាជាតិឆ្នាំនេះ «សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ឆ្លុះបញ្ចាំង ពី ការយកចិត្តទុក ដាក់ របស់រាជរដ្ឋាភិបាលលើការប្រើប្រាស់បច្ចេក វិទ្យា ដើម្បីជំរុញ ការរីក ចម្រើន ជាពិសេសក្នុង វិស័យ សហគ្រាស ធុនតូច និង មធ្យម។ ជាមួយ នឹងការ វិវត្តយ៉ាងឆាប់រហ័ស នៃ បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និង ឌីជីថលូបនីយកម្ម កម្ពុជា យល់ច្បាស់ពីភាពចាំ បាច់ នៃការប្រើប្រាស់គ្រឿងឧបករណ៍ និង ចំណេះដឹងថ្មីៗ ដើម្បីឱ្យសហគ្រាសក្នុង ស្រុក អាចរីកចម្រើនទៅមុខបានឆាប់រហ័ស ក្នុងស្ថានភាពនៃការប្រកួត ប្រជែង សាកលកាន់តែខ្លាំង។

នៅក្នុង សុន្ទរកថា បើកទិវាជាតិ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងភាពចាំបាច់នៃការអភិវឌ្ឍវិស័យនេះ ដើម្បីឱ្យកម្ពុជាអាចឆ្លើយតបប្រកប ដោយ ប្រសិទ្ធភាព ចំពោះបញ្ហា ប្រឈមនានាជា សាកល ទន្ទឹមនឹងនោះ ជំរុញការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសមត្ថភាពបច្ចេកវិទ្យា និងជំរុញនវានុវត្តន៍នៅក្នុងចំណោមក្រុមហ៊ុន-សហគ្រាសក្នុងស្រុក ដើម្បី ពង្រឹងជំហររបស់កម្ពុជាក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់តំបន់ និងសាកល។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន លើក ឡើងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកត្តាលីករដើម្បីជំរុញ កម្ពុជាឆ្ពោះទៅការសម្រេចចក្ខុវិស័យ ២០៣០ និង ២០៥០ របស់ខ្លួន។

ឯកឧត្តមបានបន្ថែមថា៖ “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលរួមមានពិព័រណ៍វិទ្យាសាស្រ្ត និងពិព័រណ៍គ្រឿងឧបករណ៍កម្មន្តសាល បានផ្តល់ជាវេទិកាមួយ ដើម្បីលើកកម្ពស់ ការរីក ចម្រើនរបស់ឧស្សា ហកម្ម និង សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា។ យើងផ្តោតការយកចិត្តទុក ដាក់ ជាពិសេសលើសហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យពួកគាត់ចាប់យកបច្ចេកវិទ្យាមកបង្កើនផលិតកម្ម គុណភាព និងផលិតភាពរបស់ខ្លួន។ ”

កម្មវិធីនេះក៏មានការចូលរួមពីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ របស់ប្រទេស ថៃ និងវិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរ៉ូបូត ដែលបង្ហាញពីការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននឹង កំពុងបង្កើតឯកសារ គោល នយោបាយ សំខាន់ៗ ដូចជាផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០, របៀបវារៈស្រាវជ្រាវជាតិ ២០២៥, របាយការណ៍ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងព្រះរាជាណាចក្រកម្ពុជា, របាយការណ៍ស្តីពីការវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, ក្រមសីលធម៌ស្រាវជ្រាវ ព្រមទាំងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអបរំ សុខាភិ បាល កសិកម្ម ទេសចរណ៍ ថាមពល និងឌីជីថល។

ក្រសួងក៏បាន និងកំពុងរៀបចំក្របខណ្ឌគតិយុត្ត ដើម្បីពង្រឹកការអភិវឌ្ឍបច្ចេកវិទ្យា ដែលមានដូចជា ការ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា និងសេចក្តីព្រាងអនុក្រឹត្យស្តីពី គ្រប់គ្រងការ ស្រាវ ជ្រាវ និងអភិវឌ្ឍន៍ (R&D) ព្រមទាំងការបង្កើត និងការគ្រប់គ្រងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាដើម។9372020C-FE0F-4286-9818-7D3F835748C3762F4BE8-B152-412A-8A10-963AB5A36820270C8BDF-0067-4C16-9AF1-EE730F7F4015AFC86970-9619-4FE2-938C-D1D3C4A4336B31B5C5C4-F7C2-4DF5-BA60-07C15C4D92909E0DDEA0-7435-43D0-A20E-BE0772483D31

Comments

Related posts