ក្នុងរយៈពេល ៧ ខែនៃឆ្នាំសារពើពន្ធ ២០២៣-២៤ ការនាំចូលរបស់បង់ក្លាដែសបានធ្លាក់ចុះជិត ១៤ ភាគរយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5188-1

IMG_5189-1
 
អន្តរជាតិ៖ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំសារពើពន្ធ ២០២៣-២៤ (ខែកក្កដា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤) ការនាំចូលរបស់បង់ក្លាដែសបានធ្លាក់ចុះជិត ១៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម ៤៤,៣២ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមស្ថិតិចុងក្រោយរបស់ធនាគារបង់ក្លាដែស ការទូទាត់លិខិតឥណទាន ដែលជាទូទៅត្រូវបានគេស្គាល់ថាជាការនាំចូលជាក់ស្តែងមានចំនួន ៤៤,៣១៨,៣៨ លានដុល្លារក្នុងខែកក្កដាដល់ខែមករា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ៥១,៤៨៩,៣១ លានដុល្លារ។ គួរបញ្ចាក់ថា ក្នុងអំឡុងពេលនេះ ការបញ្ជាទិញនាំចូលសរុបរបស់ប្រទេសបង់ក្លាដែសបានធ្លាក់ចុះ ៤,២៣ ភាគរយ៕

Comments

Related posts