ក្នុងរយៈពេលជាង ១១ ខែ មីយ៉ាន់ម៉ារកចំណូលបាន ២៦០ លានដុល្លារពីការនាំចេញរ៉ែ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_5193

IMG_5196

អន្តរជាតិ៖ បើយោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយៈពេលជាង ១១ ខែនៃឆ្នាំសារពើពន្ធ ២០២៣-២៤ ប្រទេសមីយ៉ាន់ម៉ារកចំណូលបាន ២៦២,២៣៦ លានដុល្លារអាមេរិកពីការនាំចេញរ៉ែ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ចាប់តាំងពីថ្ងៃទី ១ ខែមេសាឆ្នាំមុនដល់ថ្ងៃទី ១៥ ខែមីនាឆ្នាំនេះ ប្រាក់ចំណូលជាង ៣៧ លានដុល្លារត្រូវបានទទួលពីវិស័យរដ្ឋាភិបាល ខណៈដែលជាង ២២៥ លានដុល្លារត្រូវបានប្រមូលពីវិស័យឯកជន។ ទិន្នន័យរបស់ក្រសួងបានបង្ហាញថា ការនាំចេញរ៉ែបានធ្លាក់ចុះបើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុនដែលមាន ៣២៦,៨២០ លានដុល្លារ។ មីយ៉ាន់ម៉ា នាំចេញផលិតផលកសិកម្ម សត្វ ជាចម្បង រ៉ែ ផលិតផលព្រៃឈើ និងទំនិញផលិតទៅកាន់ដៃគូពាណិជ្ជកម្មបរទេសរបស់ខ្លួនរួមមានប្រទេសចិន ថៃ បង់ក្លាដែស និងឥណ្ឌា។ គិតត្រឹមថ្ងៃទី ១៥ ខែមីនា ប្រាក់ចំណូលនាំចេញសរុបរបស់ប្រទេសមានចំនួនជាង ១៣ ពាន់លានដុល្លារអាមេរិក៕

Comments

Related posts