ប្រព័ន្ធផ្សព្វផ្សាយ៖ ទីបញ្ជាការយោធាអាមេរិកនៅជប៉ុន នឹងត្រូវរៀបចំកែសម្រួលឡើងវិញ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5200

IMG_5199

IMG_5201-1
 
អន្តរជាតិ៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនគ្រោងបង្ហាញពីផែនការដើម្បីរៀបចំរចនាសម្ព័ន្ធនៃទីបញ្ជាការយោធាអាមេរិកនៅក្នុងប្រទេសជប៉ុនឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ផែនការនោះ នឹងពង្រឹងលើគម្រោងធ្វើប្រតិបត្តិការ ក៏ដូចជាការរៀបចំសមយុទ្ធយោធារវាងប្រទេសទាំងពីរ។ បើតាមកាសែត Financial Times ការប្រកាសនឹងធ្វើឡើងនៅឯសេតវិមាននាថ្ងៃទី១០ ខែមេសា ដោយលោក Biden ត្រូវទទួលស្វាគមន៍ លោក Kishida នៅក្នុងកម្មវិធីផ្លូវការមួយ ក៏ដូចជាកិច្ចប្រជុំគោលនយោបាយ។ ជុំវិញព័ត៌មាននេះ Reuters នៅមិនទាន់ទទួលបានការឆ្លើយតបពីសេតវិមាន ទីប្រឹក្សាសន្តិសុខជាតិ និងក្រសួងការបរទេសអាមេរិកទេ ខណៈមន្រ្តីរដ្ឋាភិបាលជប៉ុនមិនអាចទាក់ទងបាន។ គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោនបានផ្តល់ការគាំទ្រយ៉ាងមុតមាំលើការកសាងផ្នែកយោធាដ៏ធំមួយដោយជប៉ុន ខណៈដែលសកម្មភាពយោធា និងសន្តិសុខរវាងសហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្តសំខាន់ៗក្នុងតំបន់អាស៉ីកាន់តែត្រូវបានពង្រឹងថែមទៀត៕

Comments

Related posts