រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែលថា នឹងផ្តោតលើការរក្សាឧត្តមភាពយោធាក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5205-1

IMG_5204

IMG_5211
 
អន្តរជាតិ៖ លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែលបាន និយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្ដាហ៍នេះនឹងផ្តោតជាសំខាន់លើការថែរក្សាឧត្តមភាពយោធារបស់អ៉ីស្រាអែល ក្នុងតំបន់មជ្ឈិមបូព៌ា ខណៈការវាយប្រយុទ្ធគ្នាកំពុងបន្តធ្វើក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន CNA។ លោក Gallant ត្រូវបានរំពឹងថានឹងជួបជាមួយសមភាគីអាមេរិក គឺលោក Lloyd Austin និងមន្ត្រីជាន់ខ្ពស់អាមេរិកដទៃទៀតក្នុងដំណើរទស្សនកិច្ចរបស់លោកនៅវ៉ាស៊ីនតោនក្នុងបរិបទដែលទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំង២ កំពុងរកាំរកូសនឹងគ្នាជុំវិញការស្លាប់របស់ជនស៊ីវិលនៅក្នុងសង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ក្នុងតំបន់ហ្គាហ្សាអស់រយៈពេលជិត ៦ ខែមកនេះ។ ថ្លែងនៅមុនចាកចេញទៅកាន់វ៉ាស៊ីនតោនលោក Gallant បានគូសបញ្ជាក់ថា "អំឡុងដំណើរទស្សនកិច្ចរបស់ខ្ញុំ ខ្ញុំនឹងផ្តោតជាសំខាន់លើការថែរក្សា ឧត្តមភាពយោធារបស់អ៉ីស្រាអែលក្នុងតំបន់មជ្ឈិមបូព៌ា និងមធ្យោបាយដើម្បីសម្រេចគោលដៅរួមរបស់ពួកយើងនោះគឺជ័យជម្នះលើក្រុមហាម៉ាស និងរំដោះចំណាប់ខ្មាំងឱ្យពួកគេត្រឡប់ទៅផ្ទះ"។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Gallant នឹងក្លាយជាទស្សនកិច្ចលើកដំបូងបំផុតទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងអ៉ីស្រាអែល៕

Comments

Related posts