វៀតណាមនាំចេញគ្រាប់កាហ្វេសរីរាង្គដំបូងទៅកាន់ប្រទេសជប៉ុន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_5286-1

IMG_5289-1

អន្តរជាតិ៖ ក្រុមហ៊ុន Vinh Hiep Company Limited នៅខេត្ត Gia Lai ភាគកណ្តាលបាននាំចេញគ្រាប់កាហ្វេសរីរាង្គដំបូងរបស់ខ្លួនជាផ្លូវការប្រហែល ៤០ តោនទៅកាន់ប្រទេសជប៉ុន ដែលជាទីផ្សារមានតម្រូវការ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ លោក Thai Nhu Hiep អនុប្រធានសមាគមកាហ្វេវៀតណាម-កាកាវ (VICOFA) និងជានាយកក្រុមហ៊ុន Vinh Hiep Company Limited បាននិយាយថា ទោះបីជាមានសក្ដានុពលខ្ពស់ក៏ដោយ គ្រាប់កាហ្វេសរីរាង្គនៅប្រទេសវៀតណាមមានត្រឹមតែប្រហែល ២% ប៉ុណ្ណោះនៅក្នុងទិន្នផលរបស់ពិភពលោក ដោយសារកសិករ​វៀត​ណាម​ប្រើ​វិធី​ធ្វើ​កសិកម្ម​បែប​ប្រពៃណី និង​ប្រើ​ជីគីមី។ ក្រុមហ៊ុនបាននិងកំពុងធ្វើការជាមួយកសិករដើម្បីបង្កើនតម្លៃកាហ្វេ ហើយនៅឆ្នាំ ២០១៦ វាបានប្រែក្លាយកសិដ្ឋានកាហ្វេប្រពៃណីចំនួន ៤២ ហិកតាទៅជាកសិដ្ឋានកាហ្វេសរីរាង្គដែលអនុវត្តតាមស្តង់ដារក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ ក្រុមហ៊ុនបានចំណាយពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីចរចាជាមួយធុរកិច្ចជប៉ុន។ ការដឹកជញ្ជូនលើកដំបូងត្រូវបាននាំចេញជាផ្លូវការទៅកាន់ប្រទេសជប៉ុន ៣៥% ដែលខ្ពស់ជាងគ្រាប់កាហ្វេផ្សេងទៀត៕

Comments

Related posts