ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤ សម្រាប់ការកសាងផែនការសកម្មភាពសៀមរាប-អង្គររយៈពេល ៥ឆ្នាំបន្ត ឱ្យកាន់តែប្រស

(ភ្នំពេញ) យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើ្ញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើការពិភាក្សាលើកាតព្វកិច្ចនៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តមាត្រា៧ នៃអនុសញ្ញាអូតាវ៉ា និងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអូស្លូ។ 

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ពីសារ:សំខាន់នៃរបាយការណ៍មាត្រា៧ ដែលជាមូលដ្ឋានគ្រឹះនៃការងាររបស់អនុសញ្ញា និងជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋភាគី ដើម្បីសម្រេចបាននូវគោលបំណងរួមនៃការបញ្ចប់ទុក្ខលំបាក និងជនរងគ្រោះដែលបណ្តាលមកពីមីនប្រឆាំងមនុស្ស។  ជាមួយគ្នានោះ របាយការណ៍មាត្រា៧ បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ និងសេចក្តីប្រកាសទីក្រុងអូស្លូ ដែលមានសកម្មភាពចំនួន ៥០ និងសូចនាករពាក់ព័ន្ធចំនួន ៨០ ហើយឆ្នាំ២០២៤នេះ គឹជាឆ្នាំដ៏មានសារៈសំខាន់ ព្រោះវាស្ថិតឆ្នាំចុងក្រោយនៃការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ និងជាឆ្នាំឆ្ពោះទៅរកការរៀបចំឱ្យមានផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ សម្រាប់រយៈពេល ៥ឆ្នាំបន្ត ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ជាងនេះទៅទៀត ឯកឧត្តមប្រធាន បានរំលេចអំពីតម្រូវរបាយការណ៍ក្នុងឆ្នាំ២០២៤នេះ ដែលយើងនឹងបន្តកសាង និងពង្រឹងនូវព័ត៌មានបន្ថែមប្រកបដោយគុណភាពស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តអនុសញ្ញា ដែលរដ្ឋភាគីទាំង ១៦៤ មានកាតព្វកិច្ចរាយការណ៍ក្រោមផែនការសកម្មភាពទីក្រុងអូស្លូ ទោះបីរដ្ឋភាគីមានផលប៉ះពាល់ដោយសារមីន និងមិនមានប៉ះពាល់ដោយសារមីនក៏ដោយ។ អង្គប្រជុំ ក៏បានស្វាគមន៍នូវការចូលរួមផ្តល់រាល់របាយការណ៍តម្លាភាពនានា របស់រដ្ឋមិនមែនជាភាគីនៃអនុសញ្ញា ផងដែរ។

ឯកឧត្តមបណ្ឌិត បានបន្តលើកឡើងថា ក្រៅពីរបាយការណ៍តម្លាភាព រដ្ឋមួយចំនួនទៀតមានកាតព្វកិច្ចត្រូវរាយការណ៍អំពីការបំផ្លាញគ្រាប់មីនក្នុងស្តុក ការបោសសម្អាតមីន ការអប់រំអំពីហានិភ័យពីគ្រាប់មីន ជំនួយជនរងគ្រោះ និងការរក្សាទុកគ្រាប់មីន ជាដើម។ អង្គប្រជុំ បានគាំទ្រដល់រដ្ឋភាគីក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្ត និងរាយការណ៍លើមាត្រា៩ ទាក់ទងនឹងការអនុវត្តន៍វិធានការថ្នាក់ជាតិ ដែលរហូតដល់ពេលនេះនៅមានរដ្ឋភាគីសរុបចំនួន ៤៦ មិនទាន់បានរាយការណ៍នៅឡើយ៕photo_2024-03-29_10-39-14

photo_2024-03-28_19-17-30

photo_2024-03-28_18-25-17

photo_2024-03-28_18-25-09

Comments

Related posts