នាយិកាសាលាបឋមសិក្សាមុខនាគ៖ ការអភិវឌ្ឍន៍ការងារអប់រំកាយនិងកីឡា គឺជាចំណុចស្នូលនៃកំណែទម្រង់ និងលើកកម្ពស់សុខភាព

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

IMG_5875-1

IMG_5877-1

IMG_5866-1

IMG_5867-1

IMG_5869-1

IMG_5873-1

IMG_5876-1

MC.នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៤នេះ សាលាបឋមសិក្សាមុខនាគ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ប្រារព្ធធ្វើទិវាអប់រំកាយ និងកីឡា ក្នុងគោលបំណងនៃកម្មវិធីអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា គឺអភិវឌ្ឍការងារអប់រំកាយនិងកីឡា ឲ្យទៅជាចំណុចស្នូលនៃកំណែ ទម្រង់ និងលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយនិង កីឡារបស់សិស្ស និស្សិត យុវជន និងមហាជន ប្រកបដោយគុណភាព និង ប្រសិទ្ធិផលខ្ពស់ ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ។ 
   លោកស្រី  ប៉ាវ ស៊ីណាង នាយិកាសាលាបឋមសិក្សាមុខនាគ បានបញ្ជាក់ពីគោលបំណង នៃការគោរពទិវាអប់រំកាយ និង កីឡានេះឡើង ក្នុងគោលបំណង ធ្វើការក្រើនរំលឹកដល់សិស្សានុសិស្ស និង មាតាបិតា អាណាព្យាបាលសិស្ស ឲ្យកាន់តែបានយល់ច្បាស់ ពីសារប្រយោជន៍ នៃការអប់រំកាយ និង ការលេងកីឡា ដែលធ្វើឲ្យសព៌ាង្គកាយរបស់កុមារ មានការរីកលូតលាស់ល្អ សុខភាពមាំមួន ប្រាជ្ញាឈ្លាសវៃ និងចេះចូលរួមចែករំលែកគ្នា មានការអធ្យាស្រ័យគ្នាទៅវិញទៅមក ។លោកស្រីថា ម៉្យាងទៀតកីឡាធ្វើឲ្យពួកគាត់មានទម្លាប់ចេះធ្វើការងាររួមគ្នា សហការគ្នាល្អជាក្រុម ស្គាល់ពីសុខទុក្ខលំបាកពីគ្នាទៅវិញ ទៅមក ស្របទៅនឹងយុវជនម្នាក់ចេះកីឡាមួយ ហើយនៅក្នុងសាលាកុមារម្នាក់ ត្រូវមានជំនាញអប់រំកាយមួយផងដែរ ។ លោកស្រីនាយិកា បានគូសបញ្ជាក់ថា ដើមី្បឆ្លើយតប ទៅនឹងគោលនយោបាយ ផែនការយុទ្ធសាស្រ្តវិស័យអប់រំ គឺ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ និង ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់ប្រភេទនិងគ្រប់កម្រិត  ។ 
ការលើកស្ទួយគុណភាពផ្នែកសុខភាព កាយសម្បទា  សីលធម៌  ស្មារតីទទួលខុសត្រូវ  មានមនសិកាស្នេហាជាតិ និងវិជ្ជាជីវៈ ក៏ជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយការគាំទ្រដល់ដំណើរការអប់រំឲ្យឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការអនុវត្តផែនការ យុទ្ធសាស្ត្រវិស័យអប់រំ និងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជននិងកីឡា ដែលត្រូវធានាឲ្យការគ្រប់គ្រងអប់រំ ដើម្បីលើកកម្ពស់ភាពជាពលរដ្ឋមានគុណភាពនៅកម្ពុជា ដោយចាប់ផ្ដើមគិតគូរពីអនុវិស័យអប់រំកុមារតូច រហូតដល់កម្រិតឧត្តមសិក្សា ក្រោយឧត្តមសិក្សា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងជួយគាំទ្រដល់ការងារអភិវឌ្ឍយុវជន និងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាផងដែរ ។  
 សាលារបស់នាងខ្ញុំរៀបចំឡើង ទីមួយគឺចង់ឱ្យក្មេងមានសុខភាពមាំមួន ទីពីគឺដើម្បីឱ្យប្រាជ្ញាគាត់ឈ្លាសវៃ  ហើយការចូលរួមរបស់គាត់ក៏បានល្អ ហើយចំណុចដែលសំខាន់បំផុតគឺងចង់ក្មេងចេះសហការគ្នាជាក្រុម គាត់ចេះអធ្យាស្រ័យគ្នាទៅវិញទៅមក នៅពេលគាត់ចូលរួមលេងល្បែងនីមួយនៅក្នុងកម្មវិធីអប់រំកាយនេះ អ៊ីចឹងតាំងពីថ្នាក់មតេយ្យដល់ថ្នាក់ទី០៦។
    សូមបញ្ជាក់ផងដែរថា សាលា បឋមសិក្សាមុខនាគ បច្ចុប្បន្នមានសិស្សានុសិស្ស ចូលមកសិក្សាចំនួន៣,១៥៧នាក់ ស្រី១,៥៣៣ នាក់ និងមានគ្រូបង្រៀន សរុប៨៦ នាក់ ស្រី ៦៦នាក់ និងមានថ្នាក់ រៀនសរុប៧៤ថ្នាក់ ។ ក្នុងនោះ ថ្នាក់ទី១ មាន១២ថ្នាក់ ,ថ្នាក់ទី២ មាន ១២ថ្នាក់ , ថ្នាក់ទី៣ មាន១២ ថ្នាក់ ,ថ្នាក់ទី៤ មាន១០ថ្នាក់ ,ថ្នាក់ទី ៥ មាន ១០ថ្នាក់ ,ថ្នាក់ទី៦ មាន ១០ថ្នាក់ និង ថ្នាក់មត្តេយ្យសិក្សា ៨ថ្នាក់ ៕

Comments

Related posts