មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផ្សេងៗ និងបូកសរុបលទ្ធផលការងារប្រចាំខែមីនា

 

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកំពងធំ

IMG_5879-1

IMG_5880-1

IMG_5881-1

IMG_5882
(កំពង់ធំ)÷ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ធំ បានដឹកនាំកិច្ច ប្រជុំផ្សព្វផ្សាយផ្សេងៗ និងបូក សរុបលទ្ធផលការងារប្រចាំខែមីនា ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត លោកនាយ នាយសេនាធិការរង លោក ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យចំណុះមន្ទីរទាំងអស់ ប្រធានអង្គភាពជំនាញ មេបញ្ជាការមូល ដ្ឋាន ក្រុង ស្រុកទាំង៩ ស្នាក់ការសន្តិសុខ មេបញ្ជាការកងអនុ សេនាធំចល័ត សរុបចំនួន ៧៦នាក់ (នារី០៣នាក់) ។
  ក្នុងឱកាសនោះ លោកឧត្តមសេ នីយ៍ត្រី មេបញ្ជាការបានក្រើនរំលឹកបន្ថែមជូនដល់នាយទាហាន នៃកងរាជអាវុធក្នុងអង្គប្រជុំត្រូវជៀសវាងនូវអំពើមួយចំនួនដូចខាងក្រោម ÷
១. ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន នៅថ្ងៃខាងមុខយើងប្រមូលគ្នាពិនិត្យស្វែងរកសារធាតុញៀនបើបុគ្គលណាមួយមានការពាក់ព័ន្ធមិនលើកលែងជាដាច់ខាត ។
២. ចំពោះបទល្មើសព្រៃឈើ សូមកុំពាក់ព័ន្ធទៅរកស៊ីជួញដូរ ឬកាងឲ្យ សោះ ត្រូវតែបង្ក្រាបជាដាច់ខាត ។
៣. ហាមចូលទៅកាប់រុករានទន្រ្ទានយកដីព្រៃរបស់រដ្ឋទាំងដីព្រៃលើ និងដីតំបន់បីត្រូវហាមឃាត់ជាដាច់ខាត បើមានការពាក់ព័ន្ធសូមដកខ្លួនចេញជាបន្ទាន់ ។
៤. គ្រប់គ្រង និងប្រើប្រាស់អាវុធឲ្យបានត្រឹមត្រូវ ។ 
៥. ហាមបញ្ជាកម្លាំងចេញក្រៅអង្គភាព ទៅធ្វើអី្វមួយដោយគ្មានការអនុញ្ញាតពីមេបញ្ជការ៕

Comments

Related posts