ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកែប

សាលប្រជុំក្រុមប្រឹក្សាខេត្តកែប, នៅព្រឹកថ្ងៃសុក្រ ០៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ក្រោមវត្តមានអញ្ចេីញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល  នៃគណៈអភិបាលខេត្តកែប។

ក្នុងនាមប្រធាន ដឹកនាំ នៃកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្តម សំ សារីន បានលេីកយកនូវរបៀបវារៈចំនួន០៥ ដើម្បីដាក់ជូនអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័ត÷

១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុម ប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤

 ២-របាយការណ៍វឌ្ឍនភាពរបស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត៖

- គណៈកម្មាធិការលទ្ធកម្ម - គណៈកម្មការសុរិយោដីខេត្ត

- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

- របាយការណ៍ប្រចាំខែរបស់ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្ត។

 ៣-សេចក្តីព្រាងរបាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៥៧ ដល់កិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត។

 ៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត។

៥-បញ្ហាផ្សេងៗ។

 

   ក្នុងកិច្ចប្រជុំនាព្រឹកនេះ ក៏មានការអញ្ចេីញចូលរួមពីសំណាក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកាទីចាក់ការអង្គភាពសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ខខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ  មន្ត្រីព័ត៌មានរដ្ឋបាលខេត្ត និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ៕photo_2024-03-30_07-24-14photo_2024-03-30_07-24-20photo_2024-03-30_07-24-29photo_2024-03-30_07-24-41

Comments

Related posts