កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការទាញយក សក្តានុពលដ៏ធំធេងរបស់អាស៊ាន

 

វិទ្យុជាតិកម្ពុជា 

IMG_6218

IMG_6202

IMG_6209

IMG_6201

IMG_6200-1

IMG_6207

IMG_6192-1

IMG_6205

IMG_6211

សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ភាគីពាក់ព័ន្ធទំាងអស់បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការទាញយក សក្តានុពលដ៏ធំធេងរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន ឱ្យកាន់តែរឹងមាំ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយ បរិយាប័ន្ន។
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលបំណងជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុច ស្នូល និងលើកយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន, កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និង ការប្រើប្រាស់ បច្ចេកវិទ្យាដើម្បីកំណើនប្រកប ដោយបរិយាប័ន្ន។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូល នេះ សម្តេចធិបតីបានឱ្យដឹងថា  ប្រធានបទ«បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយ បរិយាប័ន្ន គឺជារបៀបវារៈចំពេលវេលា និងមាន មហិច្ឆតាដូចគ្នាក្នុងការទាញយកសក្តានុពលនេះ ដើម្បីពង្រឹងភាពជាដៃគូ លើកស្ទួយការជឿនលឿន បច្ចេកវិទ្យា និងជំរុញសហគមន៍អាស៊ានឱ្យកាន់តែមានវិបុលភាព និងសមធម៌។ សម្តេចធិបតីបានបន្តថា ការជួបជុំនាពេលនេះ មានសារៈសំខាន់ណាស់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនង រវាងប្រជាជាតិអាស៊ាន និងដៃគូសាកលរបស់អាស៊ាន។ កិច្ចសហប្រតិបត្តិការបែបនេះ ក៏អាចបង្កើត ជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ចដែលមានភាពធន់ជាងមុនសម្រាប់គ្រប់តួអង្គ ពាក់ព័ន្ធទំាងអស់។
សម្តេចធិបតីបានបន្តថា ចាប់តំាងពីចាប់ផ្តើមបង្កើតអាស៊ានដំបូងនាឆ្នាំ១៩៦៧ ការវិវឌ្ឍន៍របស់ អាស៊ានគឺជាគំរូនៃកិច្ចសហការតំបន់ និងវឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយចីរភាព ហើយបច្ចុប្បន្នជាមួយ នឹងសមាជិកចំនួន១០ប្រទេស អាស៊ានបានពង្រឹងជាកម្លំាងសេដ្ឋកិច្ចមួយនៅក្នុងសាកលលោកមាន កំណើនរឹងមាំ កម្លំាងពលកម្មប្រកបដោយចីរភាព និងបន្តកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មទៅមុខ ជាលំដាប់។
សូមបញ្ជាក់ថា អាស៊ានបានក្លាយជាកន្លែងដែលមានសេដ្ឋកិច្ចធំជាងគេទី៥នៅលើសាកលោក មានភាពធន់នៃ សេដ្ឋកិច្ច ហើយតាមការស្រាវជ្រាវគឺសេដ្ឋកិច្ចអាស៊ានមានការកើនឡើង៤,៣ភាគរយ នៅឆ្នាំ២០២៣  និង៤,៩ភាគរយ នៅឆ្នាំ២០២៤ ដែលកំណើននេះ បានបង្ហាញពីភាពខ្លំាងនៃការសម្របខ្លួនរបស់អាស៊ាន។  សេដ្ឋកិច្ចអាស៊ានបានប្រើប្រាស់គំរូនៃកំណើនសម្រាប់ទំាងអស់គ្នា ដោយមានសក្តានុពលខ្ពស់ ក្នុងការ ក្លាយទៅជាស្នូលនៃកំណើន សម្រាប់តំបន់អាស៊ាន ខ្លួនឯងផង និងតំបន់ផ្សេងផងនៅជុំវិញពិភពលោក៕

Comments

Related posts