កម្ពុជានិងចិនបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធកងទ័ពវីរជនចិនរក្សាសន្តិភាព នៅភូមិស្គន់ ខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ លោកចេម​ ហួត

ភ្នំពេញ៖ នាថ្ងៃទី២ ខែមេសានេះ កម្ពុជានិងចិនបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធកងទ័ពវីរជនចិនរក្សាសន្តិភាព នៅភូមិស្គន់ ខេត្តកំពង់ចាម។ ឆ្នាំ២០២៤ គឺជាខួបគម្រប់ ៣១ឆ្នាំ នៃការលះបង់ជីវិតរបស់យុទ្ធជនរក្សាសន្តិភាពចិន គឺលោក Chen Zhiguo និង Yu Shili ជាអ្វីដែលកម្ពុជាចងចាំមិនភ្លេច នូវវីរភាពដើម្បីសន្តិភាព នៅម្ពុជា។

 

ឯកឧត្តម នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍ថា «យើងទាំងអស់គ្នា ពិតជាចងចាំមិនភ្លេចថា ក្នុងបេសកកម្ម ក្នុងនាមជាកងកម្លាំងវិស្វកម្ម របស់អង្គការសហប្រជាជាតិ នៅលើទឹកដីកម្ពុជា ចាប់ពីខែមេសា ឆ្នាំ១៩៩២ ដល់ខែកញ្ញា ឆ្នាំ១៩៩៨ កងទ័ពរំដោះប្រជាជនចិន ចំនួនពីររូបបានធ្វើពលកម្ម បូជាជីវិត សាច់ស្រស់ ឈាមស្រស់ នៅទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នៅតំបន់ស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម»

 

ឯកឧត្តម ភួង ស៊ីផាន នាឱកាសនោះ ក៏បានលើកឡើងពីសមិទ្ធផលជាប្រវត្ថិសាស្ត្រថ្មីៗ បន្ថែមទៀត កើតចេញពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងចិន ជាពិសេស តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៅកាន់ប្រទេសចិន នាពេលថ្មីៗនេះ ជាពិសេស កិច្ចសហប្រតិបត្តិការ រវាងកងទ័ពកម្ពុជានិងចិន ត្រូវបានពង្រឹងនិងពង្រីក ឲ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ។

 

ឯកឧត្តម ភួង ស៊ីផាន ក៏បានសូមយកឱកាសនេះ ដើម្បីសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជាបងប្អូន ដែលជានិច្ចកាល តែងតែជួយឧបត្ថម្ភយ៉ាងពេញទំហឹង ទំាំងស្មារតី សម្ភារៈ ដល់កងទ័ព និងកងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ជារៀងដរាប រហូតមក។

 

ជាមួយគ្នានេះ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ៣១ឆ្នាំមុន វីរៈយុទ្ធជន Chen Zhiguo និង Yu Shili បានការពារយុត្តិធម៌ និងសច្ចធម៌ បូជាជីវិតខ្លួនឯង ដោយឯកឧត្តមចាត់ទុកថា ការលះបង់របស់ពួកគេ គឺជាធ្ងន់ជាងភ្នំ «ថៃសាន» ទៅទៀត។ ឯកឧត្តមបានរម្លឹកថា ពួកលោកបានបាត់បង់ជីវិត ក្នុងពេលយាមល្បាត កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៣។ ឯកឧត្តមបញ្ជាក់ថា ការប្រារព្ធពិធីនេះ គឺជាបង្ហាញពីការគោរពវិញ្ញាណក្ខន្ធកងទ័ពវីរជនចិនរក្សាសន្តិភាព ទាំងពីររូប ដ៏ខ្ពង់ខ្ពស់បំផុត។

 

ឯកឧត្តម Wang Wentian ក៏បានថ្លែងចាត់ទុកការប្រារព្ធពិធីនេះ ដើម្បីបន្តឧត្តមគតិ ជំរុញមិត្តភាពចិននិងកម្ពុជា ពូនជ្រុំ និងផ្សព្វផ្សាយពីការលះបង់របស់វីរៈយុទ្ធជន ដែលខិតខំព្យាយាមតស៊ូ សម្រាប់ពង្រឹងចំណងមិត្តភាព ចិននិងកម្ពុជា គាំពារសន្តិភាពសកល និងបន្តសម្រេចក្តីសុបិន្តចិន ដែលស្តាភាពរុងរឿងរបស់ប្រជាជាតិ ឡើងវិញ។

 

គួរបញ្ជាក់ផងដែរថា ពិធីគោរពវិញ្ញាណក្ខន្ធកងទ័ពវីរជនចិនរក្សាសន្តិភាព នៅភូមិស្គន់ នាព្រឹកថ្ងៃអង្គារនេះ មានការចូលរួមពីកងទ័ពប្រទេសទាំងពីរ នគរបាល អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស រាប់រយនាក់។ ក្រៅពីការថ្លែងសុន្ទរកថា ពីតំណាងភាគីទាំងពីរ កម្រងផ្កា ត្រូវបានដាក់ នៅស្ដូបគោរពវិញ្ញាណក្ខ័ន្ធកងទ័ពចិន នៅទីនោះ ដើម្បីនឹករឭកចងចាំ ជារៀងរហូត នូវវីរជនចិនរក្សាសន្តិភាព ដែលបានលះបង់អាយុជីវិតពួកគេ នៅក្នុងប្រទេសកម្ពុជា៕20240402_LOGAN3519.00_04_50_42.Still003 copy20240402_LOGAN3519.00_15_09_09.Still00120240402_LOGAN3519.00_21_07_31.Still005 copy20240402_LOGAN3519.00_21_52_26.Still008

20240402_LOGAN3519.00_23_05_01.Still009 copy

20240402_LOGAN3519.00_24_57_12.Still017 copy20240402_LOGAN3519.00_25_21_06.Still018 copy

 

20240402_LOGAN3519.00_44_38_33.Still022 copy

20240402_LOGAN3519.00_55_06_44.Still030 copy

20240402_LOGAN3519.00_55_17_39.Still031

DJI_0016.MP4.00_01_20_10.Still003

Comments

Related posts