ប្រទេសវៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ៨,០៨ ពាន់លានដុល្លារនៅក្នុងត្រីមាសទី ១

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_6389

IMG_6388-1

អន្តរជាតិ៖ ការិយាល័យស្ថិតិទូទៅ (GSO) បានរាយការណ៍ថា ទំហំនៃការនាំចេញ-នាំចូលសរុបរបស់វៀតណាមបានកើនឡើងដល់ ១៧៨,០៤ ពាន់លានដុល្លារក្នុងត្រីមាសទីមួយនៃឆ្នាំនេះ កើនឡើង ១៥,៥% ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៨,០៨ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ ការនាំចេញបានដំណើរការយ៉ាងល្អជាពិសេសជាមួយនឹងតម្លៃប៉ាន់ស្មាន ៩៣,០៦ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីកំណើន ១៧%។ ទំនិញឧស្សាហកម្មកែច្នៃបានគ្របដណ្ដប់លើការនាំចេញយ៉ាងច្រើនគឺចំនួន ៨៨,១% ដែលមានតម្លៃ ៨២,០២ ពាន់លានដុល្លារ។ ម៉្យាងវិញទៀតការនាំចូលមានចំនួន ៨៤,៩៨ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៣,៩%។ សម្ភារៈផលិតកម្មរួមមានការនាំចូលចំនួន ៧៩,៩ ពាន់លានដុល្លារអាមេរិក ឬប្រហែល ៩៤% នៃតម្លៃនាំចូលសរុប។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញកំពូលរបស់វៀតណាម ជាមួយនឹងចំណូលប៉ាន់ស្មានចំនួន ២៦,២ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះដែរប្រទេសចិនបានកាន់តំណែងជាអ្នកនាំចូលធំបំផុតសម្រាប់វៀតណាម ជាមួយនឹងទំនិញដែលមានតម្លៃ ២៩,៤ ពាន់លានដុល្លារ៕

Comments

Related posts