ធនាគារពិភពលោករក្សាការព្យាករណ៍កំណើនឆ្នាំ ២០២៤ របស់ម៉ាឡេស៊ីនៅ ៤,៣ ភាគរយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_6402

IMG_6399

អន្តរជាតិ៖ ធនាគារពិភពលោកបានរក្សាការព្យាករណ៍កំណើនឆ្នាំ ២០២៤ របស់ម៉ាឡេស៊ីនៅកម្រិត ៤,៣ ភាគរយ ដោយតម្រូវការក្នុងស្រុកនៅតែបន្តជាកត្តាជំរុញដ៏សំខាន់នៃកំណើន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា កំណើននេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងពី ៣,៧ ភាគរយនៅឆ្នាំ ២០២៣ លើការរំពឹងទុកនៃការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក និងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុសកល។ យោងតាមរបាយការណ៍ ការប្រើ ប្រាស់ឯកជនរបស់ម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងកើនឡើង ៥,២ ភាគរយ ដែលជំរុញដោយលក្ខខណ្ឌទីផ្សារការងារដែលគាំទ្រ និងវិធានការគាំទ្រប្រាក់ចំណូលគ្រួសារជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះដែរ ការនាំចេញសរុបត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤,៨ ភាគរយ ស្របពេលជាមួយនឹងការរំពឹងទុកនៃការងើបឡើងវិញនៅក្នុងពាណិជ្ជកម្មពិភពលោក។ បើ យោង តាម ធនាគារ ពិភព លោកយ៉ាង ណា ក៏ ដោយ កំណើន នេះ ត្រូវ ប្រឈម នឹង ហានិភ័យ ធ្លាក់ ចុះ ជា ច្រើន ។ ធនាគារបាននិយាយថា "កំណើនសកលអាចខ្សោយជាងការព្យាករពីរូបិយវត្ថុ និងហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ ការកើនឡើងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏អាចធ្វើឱ្យតម្រូវការខាងក្រៅចុះខ្សោយផងដែរ"៕

Comments

Related posts