ការនាំចេញបង្គា ទៅកាន់ទីផ្សារធំៗ បានស្ទុះងើបឡើងវិញ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_6481

IMG_6474-1

អន្តរជាតិ៖ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ឧស្សាហកម្មបង្គារបស់វៀតណាមបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងច្បាស់ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃការនាំ ចេញទៅកាន់ទីផ្សារធំៗ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Vietnam Plus។  យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញបង្គាត្រូវបានប៉ាន់ប្រមាណថា ក្នុងអំឡុងខែមករាដល់ខែមីនាមានចំនួន ៦២០ លានដុល្លារដែលកើនឡើង ២៤%។ គួរកត់សម្គាល់ថា ប្រាក់ចំណូលពីការនាំចេញទៅកាន់ទីផ្សារអាមេរិកត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ២៦% និងចិន ១៤%។ ទាក់ទងនឹងទីផ្សារចិន លោក Kim Thu មកពីសមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បាននិយាយថា ប្រទេសចិនបានកាត់បន្ថយការនាំចូលពីប្រទេសអេក្វាឌ័រ ដែលជាអ្នកផ្គត់ផ្គង់បង្គាធំជាងគេរបស់ខ្លួន និងបង្កើនការនាំចូលពីប្រទេសវៀតណាម។ នៅក្នុងទីផ្សារនេះវៀតណាមត្រូវប្រកួតប្រជែងតម្លៃជាមួយអ្នកផ្គត់ ផ្គង់គូប្រជែង ទោះជាយ៉ាងណាក៏ដោយ អ្នកទិញជាច្រើននៅក្នុងប្រទេសចិនចាត់ទុកថាបង្គាវៀតណាមមានគុណភាពខ្ពស់ជាងប្រទេសអេក្វាឌ័រ និងឥណ្ឌា។ បើប្រៀបធៀបទៅនឹងប្រទេសផ្គត់ផ្គង់បង្គាសំខាន់ៗមួយចំនួនរបស់អាមេរិក ដែលមានឥណ្ឌា អេក្វាឌ័រ និងចិន វៀតណាមត្រូវបានចាត់ទុកថា មានការរីកចម្រើនជាពិសេសនៅពេលដែលទំនាក់ទំនងការទូតរវាងវៀតណាម និងអាមេរិកកំពុងអភិវឌ្ឍយ៉ាងល្អ៕

Comments

Related posts