ក្នុងរយៈពេល ២ ខែ ប្រទេសមីយ៉ាន់ម៉ាកត់ត្រាចំនួនភ្ញៀវទេសចរបរទេសជាង ២៦០,០០០ នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_6482-1

អន្តរជាតិ៖ បើយោងតាមក្រសួងសណ្ឋាគារ និងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះមីយ៉ាន់ម៉ាបានទទួល ស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ២៦០,០០០ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន Xinhua។ មន្ត្រីម្នាក់មកពីក្រសួងបាននិយាយថា នៅក្នុងខែមករា ភ្ញៀវទេសចរបរទេសជាង ១៤០,០០០ នាក់បានមកដល់ បន្ទាប់មកនៅក្នុងខែកុម្ភៈមានចំនួនជាង ១២០,០០០ នាក់។ មន្ត្រីដដែលបានបន្តថា រហូតមកដល់ឆ្នាំនេះចំនួនភ្ញៀវទេសចរណ៍បរទេសបានកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ដែលមានចំនួនជាង ៨៥,០០០ នាក់ ដោយបន្ថែមថា ភ្ញៀវទេសចរភាគច្រើនទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺមកពីប្រទេសចិន និងប្រទេសថៃ។ មន្ត្រីរូបនេះបានបន្ថែមថា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត ការពង្រីកគោលដៅ ការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍អន្តរជាតិ និងការធ្វើទីផ្សារឌីជីថលកំពុងត្រូវបានអនុវត្ត។ គោលដៅពេញនិយមនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺវត្ត Kyaiktiyo ឆ្នេរ Chaungtha តំបន់បុរាណវត្ថុ Bagan តំបន់ Mandalay និងទីក្រុង Nay Pyi Taw៕

Comments

Related posts