ក្នុងខែកុម្ភៈប្រទេសវៀតណាមនៅតែជាប្រទេសនាំចេញស្បែកជើងធំទីពីររបស់ពិភពលោក

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6576

IMG_6577

អន្តរជាតិ៖ យោងតាមស្ថិតិដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយបានឱ្យដឹងថា នៅក្នុងខែកុម្ភៈវៀតណាមនៅតែជាប្រទេសនាំចេញស្បែកជើងធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសចិនជាមួយនឹងចំណូល ១,១៧ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ ផលិតផលស្បែកជើងរបស់វៀតណាមត្រូវបាននាំចេញទៅកាន់ទីផ្សារជាង ១៥០ ជុំវិញពិភពលោក ដែលស្មើនឹង ១០% នៃការផ្គត់ផ្គង់ទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយគេបានកត់សម្គាល់ការថយចុះ ៤០,៣% បើធៀបនឹងខែមុន។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ស្បែកជើងរបស់វៀតណាមទទួលបានចំណូល ៣,១ ពាន់លានដុល្លារ។ ទីផ្សារសំខាន់ៗទាំងអស់ រួមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបានរាយការណ៍ពីកំណើនដ៏រឹងមាំជាង ១០% ជាពិសេសសហរដ្ឋអាមេរិកដែលមានចំណូល ១,១ ពាន់លានដុល្លារ កើនឡើង ២៥%។ ប្រទេសចិនគឺជាអ្នកទិញធំទីពីររបស់វៀតណាមជាមួយនឹងការទិញស្បែកជើងដែលមានតម្លៃជាង ៣១៨ លានដុល្លារ កើនឡើង ១១,៤% តាមពីក្រោយដោយប្រទេសបែលហ្ស៊ិក ១៩១ លានដុល្លារ កើនឡើង ១០%៕

Comments

Related posts