ផលិតកម្មឧស្សាហកម្មស្នូលរបស់ឥណ្ឌាបានកើនឡើង ៦,៧ ភាគរយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6584-1

IMG_6585

អន្តរជាតិ៖ ទិន្នន័យ បាន បង្ហាញ ថា ក្នុង ខែកុម្ភៈ ផលិតកម្ម រួម គ្នា នៃ ឧស្សាហកម្ម ស្នូល ទាំង ប្រាំបី របស់ប្រទេស ឥណ្ឌា គឺ ស៊ីម៉ងត៍ ធ្យូងថ្ម ប្រេងឆៅ អគ្គិសនី ជី ឧស្ម័ន ធម្មជាតិ ផលិតផលចម្រាញ់ និង ដែក បាន កើនឡើង ៦,៧ ភាគរយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ឧស្សាហកម្មស្នូលទាំងប្រាំបីមាន ៤០,២៧ ភាគរយនៃធាតុដែលបានរួមបញ្ចូលនៅក្នុងសន្ទស្សន៍ផលិតកម្មឧស្សាហកម្ម ខណៈដែលការផលិតស៊ីម៉ងត៍កើនឡើង ១០,២ ភាគរយ ការផលិតធ្យូងថ្មបានកើនឡើង ១១,៦ ភាគរយ ផលិតកម្មប្រេងឆៅបានកើនឡើង ៧,៩ ភាគរយ អគ្គិសនីកើនឡើង ៦,៣ ភាគរយ និងផលិតកម្មជីបានធ្លាក់ចុះ ៩,៥ ភាគរយ។ ចំណែកផលិតកម្មឧស្ម័នធម្មជាតិបានកើនឡើង ១១,៣ ភាគរយ ផលិតកម្មរោងចក្រចម្រាញ់ប្រេងបានកើនឡើង ២,៦ ភាគរយ និងផលិតកម្មដែកបានកើនឡើង ៨,៤ ភាគរយ ៕

Comments

Related posts