រយៈពេល៤ ខែ រាជរដ្ឋាភិបាលនាំទឹកទៅសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ លើផ្ទៃដី អន្តរាគមន៍ សរុប ប្រមាណ ៦០ ១១៩ ហិកតានៅខេត្ត ចំនួន ១៤

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

 

ភ្នំពេញ៖ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមការងារ ក្រសួង ធនធានទឹក និង ឧតុនិយម និងមន្ទីររាជធានី-ខេត្ត រួមជា មួយ អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បាន ធ្វើអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ បូមទឹក ដើម្បី នាំទឹក ទៅសង្គ្រោះ ស្រូវ ប្រាំង ជូនប្រជាកសិករ ដែលជួបប្រទះ បញ្ហា ខ្វះ ទឹក ដោយ ទទួល បាន ជោគជ័យ លើផ្ទៃដី អន្តរាគមន៍ សរុបប្រមាណ ៦០ ១១៩ ហិកតា នៅតាមបណ្តាខេត្ត ចំនួន ១៤ ។

 

ថ្លែងក្នុងកិច្ចប្រជុំ បូកសរុប លទ្ធផល ការងារ អន្តរាគមន៍ សង្គ្រោះ ស្រូវ ប្រាំង ជូន ប្រជាកសិករ ឆ្នាំ ២០២៤  នៅទីស្តីការក្រសួង នាថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធាន ទឹក និង ឧតុនិយម បានលើកឡើងថា ក្នុងបរិបទនៃការប្រែប្រួល អាកាសធាតុ និង ការឡើង កម្តៅ នៃ ភពផែនដី បាន ធ្វើ ឱ្យ ស្ថានភាពធាតុអាកាសកាន់តែមានលក្ខណៈធ្ងន់ធ្ងរ និងបង្កឱ្យ មានគ្រោះ ទឹក ជំនន់ និង គ្រោះ រាំងស្ងួតកាន់ តែ កើនឡើង ដែល បង្ក ការ ខូចខា ត យ៉ាង ធ្ងន់ធ្ងរ ដល់ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិ រំខានដល់សកម្មភាពសេដ្ឋកិច្ច និង អាយុជីវិត របស់ប្រជាជន។

 

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមការងារក្រសួង ធនធានទឹក និង ឧតុនិយម និង មន្ទីររាជធានី-ខេត្ត រួមជា មួយ អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បាន ធ្វើអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ បូមទឹក ដើម្បី នាំទឹក ទៅ សង្គ្រោះ ស្រូវ ប្រាំង ជូនប្រជាកសិករ ដែលជួបប្រទះ បញ្ហា ខ្វះ ទឹក ដោយ ទទួល បានជោគជ័យ លើផ្ទៃដី អន្តរាគមន៍ សរុប ប្រមាណ ៦០ ១១៩ ហិកតា នៅតាមបណ្តាខេត្ត ចំនួន ១៤ ។

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការជឿជាក់ថា តាមរយៈកិច្ចប្រជុំ បូកសរុប លទ្ធផល ការងារ អន្តរាគមន៍ ដែលបាន និងកំពុង អនុវត្ត ក្រោម កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ នាពេលនេះ នឹង រកឃើញនូវ ចំណុចខ្លាំង និងចំណុចខ្សោយ ក៏ដូចជាបទពិសោធន៍ ក្នុងការអនុវត្ត ការងារកន្លងមក ធ្វើជាមូលដ្ឋានដើម្បី ឱ្យការអនុវត្ត ការងារនៅពេលខាងមុខ កាន់តែ មានប្រសិទ្ធភាពថែមទៀត និង សម្រេច បានជោគជ័យ ក្រោម កិច្ចសហការកាន់តែល្អ មានការទទួលខុសត្រូវខ្ពស់ និងការចូលរួម កាន់តែសកម្ម។

 

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បាន ណែនាំ ដល់ថ្នាក់ដឹកនាំ ប្រធានមន្ទីរ ធនធានទឹក និង ឧតុនិយម រាជធានី-ខេត្ត និងមន្ត្រីបច្ចេកទេស សូម បន្ត តាមដានដោយយកចិត្តទុកដាក់លើ ស្ថានភាព ទឹក នៅតាមអាង ទឹកនិង ប្រព័ន្ធធារាសាស្ត្រ នានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ថែរក្សា ទឹក ទុកឱ្យ បានល្អ និងប្រើ ប្រាស់ ឱ្យ ចំទិសដៅ។

 

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក៏បានរម្លឹកបន្ថែមដល់អង្គភាពជំនាញ បន្តការយកចិត្តទុក ដាក់ ត្រួតពិនិត្យ និងថែទាំ ស្ថានីយបូមទឹក និងម៉ាស៊ីនបូមទឹកគ្រប់ប្រភេទ ឱ្យបានត្រឹមត្រូវ ដើម្បីត្រៀម ជួយ អន្តរាគមន៍ ដល់ បងប្អូនប្រជាកសិករ ព្រមទាំង បន្តផ្សព្វផ្សាយ ជូនដំណឹងដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ ក្រោម ជាតិ អាជ្ញាធរ ដែនដី និងសាធារណជន ឱ្យបន្តចូលរួមសហការថែរក្សា និងប្រើប្រាស់ ទឹក ដោយ សន្សំសំចៃ ក្នុង កម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។

 

សូម បញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងបានអន្តរាគមន៍បូមទឹកសង្គ្រោះ ស្រូវប្រាំងជូនប្រជាកសិករ ដែល ប្រឈម ខ្វះទឹកស្រោចស្រពនៅតាមបណ្តា ខេត្ត ចំនួន ១៤ រួមមាន ៖ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំងខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕8E1A6EC7-879A-4185-975E-B2CE962959A4858BAE21-B4E3-4C29-B48B-48B1FFCA29810CBC252C-D9E1-4247-9BED-C8DADB3BF3417FAC16A5-FC96-4F88-B160-508EED7A003978614666-47EA-4CD8-BAD4-4B69D0FFB3B4

E2FCAF7A-28C9-47B6-98B4-2B7D4944EC66

Comments

Related posts