អាជីវករលក់ដូរនៅបរិវេណសួនច្បារ បឹងស្នោរ មុខសាលាខេត្តឧត្តរមានជ័យរំពឹងថាការលក់ដូរនឹងល្អប្រសើរក្នុងឱកាសព្រឹត្តិការណ៍សង្រ្កាន្តក្នុងខេត្ត

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤

IMG_6784

IMG_6783

IMG_6789

IMG_6788

IMG_6795

IMG_6794

IMG_6790

IMG_6792

IMG_6791

IMG_6785

IMG_6793

MC. រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសអំពីការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឧត្តរមានជ័យ រយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤នេះ ដែលធ្វើឱ្យបងប្អូនអាជីវករលក់ដូរ បង្ហាញក្តីសប្បាយរីករាយ ហើយរំពឹងថា ការលក់របស់ពួកគាត់នឹងល្អប្រសើរ ក្នុងថ្ងៃសង្រ្កាន្តខាងមុខ។ 
    
អ្នកនាងពិសី អាយុ២៩ឆ្នាំ អាជីវករលក់ភេសជ្ជៈ និងស្លាបមាន់ក្រឡុក រស់នៅភូមិបុរីរដ្ឋបាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ថា ការលក់ដូរប្រចាំថ្ងៃ អាចលក់ដាច់គួរសម ប៉ុន្តែនៅពេលមានពិធីបុណ្យទាននានា មានភ្ញៀវចូលមកកម្សាន្តកាន់តែច្រើន ធ្វើឱ្យការលក់ដូររបស់អ្នកនាង និងអាជីវករដទៃទៀតមានភាពល្អប្រសើរ អ្នកនាងអាចរកថវិកាបានច្រើនគួរសមមកផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ។ អ្នកនាងសូមអរគុណដល់អាជ្ញាធរខេត្តដែលបានយកចិត្តទុកដាក់ រៀបចំឱ្យមានកម្មវិធីនានា ដើម្បីផ្តល់ភាពសប្បាយ រីករាយ និងផ្តល់ឱ្យក្រុមអាជីវករអាចលក់ដូរបាន រកប្រាក់កម្រៃបានផ្គត់ ផ្គង់ជីវភាព។ជាមួយគ្នានេះ ក្រុមអាជីវករ ប្តេជ្ញារក្សាបាននូវអនាម័យល្អ និងមិនដំឡើងតម្លៃម្ហូបអាហារនៅពេលមានពិធីបុណ្យទាននោះឡើយ។
សំឡេង៖ សប្បាយចិត្តពេលមាន កម្មវិធីលក់ដាច់ សំខាន់ចំណីឆ្ងាញ់ ហើយស្អាត ដឹងតែគាត់មកហើយ ហើយយើងតែងភ្លើងអីតិចតួចទៅស្អាតហើយ តម្លៃអីធម្មតា បើសំណូមពរគឺសូមឱ្យរៀបចំស្អាត និងលក់កុំកោរគេទៅបានហើយ។
   ចំណែកអ្នកស្រី ជា វី អាជីវករលក់ស៊ុបនៅបរិវេណសួនច្បារបឹងស្នោរ ក្រុងសំរោង បានឱ្យដឹងថា ក្នុងឱកាសសង្រ្កាន្តខេត្តឧត្តរមានជ័យក្នុងពេលឆាប់ៗនេះអ្នកស្រីសង្ឈឹមថា និងមានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលមកទស្សនាកម្សាន្ត ធ្វើឱ្យការលក់ដូររបស់អាជីវករអាចលក់ដាច់ច្រើនជាងសព្វមួយដង។ អ្នកស្រីថា ទន្ទឹមនឹងកំណើននៃទេសចរចូលមកកាន់មូលដ្ឋាននេះ ក៏ដោយសារការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់របស់អាជ្ញាធរខេត្ត និងមិនអាចបំភ្លេចបាននូវគុណតម្លៃនៃសុខសន្តិភាពដែលរកបានដោយកម្ររបស់ប្រមុខដឹក នាំសព្វថ្ងៃនេះ។
 មានអីទេ ខ្ញុំសូមជូនពររាជរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ជួយប្រទេសជាតិឱ្យបានរីកចម្រើន បានដល់សព្វថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំមិនចង់លើសហ្នឹងទៀតទេ ឱ្យមានសន្តិភាពអ៊ីចឹង សំបូរសប្បាយអ៊ីចឹងបានហើយ ខ្ញុំមិនចង់បានអីលើសហ្នឹងទៀតទេ អរគុណសម្តេច ហ៊ុន សែន សម្តេចហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ សូមថ្លែងអំណរគុណ ជូនពរឆ្នាំថ្មីអាយុវែងរីកចម្រើនទាំងអស់គ្នា។ រីកចម្រើនតើក្នុងខេត្តនេះ ខ្ញុំមកកាលពី១០ឆ្នាំមុនអត់មានអីទេ ដើមឈើអី ដល់ពេលឥឡូវស្អាតបាតណាស់។ 
   សូមជម្រាបថា ដើម្បីចូលថែរក្សា និងលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរយើង  ព្រឹត្តិការណ៍សង្រ្កាន្តឧត្តរមានជ័យ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ នឹងរៀបចំឱ្យមានកិច្ចបវេណីសាសនានានា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីសម័យនិងបុរាណ រាំកម្សាន្ត ការតាំងលក់ផលិតផលប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងល្បែងកម្សាន្តកុមារ ដោយចាប់ពីថ្ងៃទី១១ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរបរទេសផង អាចចូលរួមកម្សាន្តសប្បាយ ដោយក្តីសោមនស្សរីករាយ៕

Comments

Related posts