កម្ពុជា-កូរ៉េ ពិភាក្សាគ្នាក្នុងការពិនិត្យនិងផ្ដល់ការណែនាំក្នុងកម្រិត បច្ចេកទេស សំដៅឱ្យគម្រោងវិនិយោគដែលគ្រោងនឹងដាក់ទុនចូលមកកម្ពុជាអាចទទួលបានលទ្ធផលជោគជ័យ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ៤ ២០២៤

a13-36

a14-36

a10-43

a11-40

a12-41

ភ្នំពេញ ៖ កម្ពុជា-សាធារណរដ្ឋកូរ៉េ ពិភាក្សាគ្នាក្នុងការពិនិត្យនិងផ្ដល់ការណែនាំក្នុងកម្រិតបច្ចេកទេស សំដៅឱ្យគម្រោងវិនិយោគ ដែលគ្រោងនឹងដាក់ទុនចូលមកកម្ពុជាអាចទទួលបានលទ្ធផលជោគជ័យ ដើម្បីជំរុញការវិនិយោគឱ្យកាន់តែរីកចម្រើន។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម៖....
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលលើគម្រោងវិនិយោគមួយចំនួនរបស់វិនិយោគិនកូរ៉េ ដែលស្នើសុំការសម្របសម្រួលពីរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពិនិត្យ និងផ្ដល់ការណែនាំក្នុងកម្រិត បច្ចេកទេស សំដៅឱ្យគម្រោងវិនិយោគដែលគ្រោងនឹងដាក់ទុនចូលមកកម្ពុជាអាចទទួលបានលទ្ធផលជោគជ័យ។
លើកឡើងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនអំពីវឌ្ឍនភាពនៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ននេះមានចំនួន ២៦តំបន់កំពុងមានសកម្មភាពវិនិយោគ ដោយក្នុងនោះមានតំបន់សេដ្ឋកិច្ចចំនួន ២០តំបន់ ដែល មានសេវាច្រកចេញចូលតែមួយពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អាចសម្របសម្រួលដោះស្រាយបញ្ហានានារបស់វិនិយោគិនដោយផ្ទាល់បានផងដែរ៕

Comments

Related posts