រាជរដ្ឋាភិបាល នីតិកាលទី៧ ប្ដេជ្ញានឹងខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ៤ ២០២៤

a20-16

a21-16

a22-16

a23-14

a16-26

a17-24

a19-17

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញានឹងខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់ការទុកចិត្ត កាលពីខែកក្កដា ឆ្នាំ២០២៣ ជូនទៅដល់គណបក្សប្រជាជនកម្ពុជា ជូនទៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដែលបានចុះមកជួយនៅក្នុងមូលដ្ឋានខេត្តតាកែវ ស្រុកបាទី តាមបណ្តាឃុំ ក្រុមការងារដែលបានចុះមកនេះ បានឃើញនូវអ្វីដែលជាសច្ចៈធម៌នៃការខិតខំប្រឹងប្រែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា របស់បងប្អូនប្រជាពលរដ្ឋ បានផ្តល់នូវថាមពលនិងការប្តេជ្ញាចិត្តខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលដ្ឋានក៏ដូចជាប្រទេសជាតិទាំងមូល ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
 «អ្វីដែលជាការគាំទ្ររបស់លោកតា លោកយាយ អ៊ុ ពូ មីងនេះ បានផ្តល់នូវថាមពលនិងការប្តេជ្ញាចិត្តបន្តទៀតសម្រាប់ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្នុងការខិតខំបម្រើដល់ប្រជាពលរដ្ឋតទៅទៀត។ ជាក់ស្តែងនៅទីនេះ បានជោគជ័យហើយ  យើងមកដើម្បីលើកទឹកចិត្តហើយជំរុញឱ្យកន្លែងផលិតនៅទីនេះកាន់តែមានកំណើន កាន់តែមានលទ្ធភាពចែកចាយនៅទូទាំងប្រទេស ផ្តល់ផលដល់កសិករនៅតំបន់នេះបន្ថែមទៀត ហើយនេះគឺជាអ្វីដែលយើងត្រូវធ្វើដើម្បីជាការថ្លែងអំណរគុណទៅដល់លោកអ៊ុ ពូ មីង បង ប្អូន»៕

Comments

Related posts