អាជ្ញាធរខេត្តបាត់ដំបងត្រៀមជាស្រេចក្នុងការរៀបចំសង្រ្កាន្តឆ្នាំថ្មី ដើម្បីផ្តល់ភាពសប្បាយរីករាយ

ទីតាំងតំបន់ត្រជាក់ចិត្តថ្មី ដែលរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំចាប់ពីគល់ស្ពាន១៣មករា មកដល់ស្ដុបសួនយុវ័ន ក្រុងបាត់ដំបងបានត្រៀមលក្ខណៈ រួចរាល់ហើយ ត្រៀមទទួលបង ប្អូនមកពីគ្រប់ទិសទី លេងទឹកកំសាន្តនៅទីនេះ  ដើម្បីបង្កបរិយាកាសរីករាយ ក្នុងព្រឹត្តិការសង្រ្កានបាត់ដំបងឆ្នាំ២០២៤នេះ ។
ព្រឹត្តការន៍សង្រ្កានខេត្តបាត់ដំបងក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនឹងចាប់បើកដំណើរលេងកំសាន្ត នារសៀលថ្ងៃទី១២ខែមេសាឆ្នាំ២០២៤តទៅដល់ថ្ងៃទី១៦មេសានេះ រដ្ឋបាលខេត្ត. សសយកខេត្តបាត់ដំបង និងស្ថាប័ន ពាក់ព័ន្ធបានរៀបចំទីកន្លែងជាច្រើនដើម្បីត្រៀមអបអរសាទរសង្រ្កាន្ដខេត្តបាត់ដំង ក្នុងនោះមានដូចជា ចង់ទង់ជាតិ ទង់សាសនា និងទង់ជ្វាលាផ្សេង ៗ តាមទីសាធារណៈ ដាក់ភ្លើងលំអរនិងភ្លើងបំភ្លឺផ្លូវជុំវិញក្រុង ដាក់ពាងទឹកចម្រុះ ពណ៌ស្រស់ស្អាតដើម្បីលេងទឹកកំសាន្ត  និង ទីតាំងសាសនាផងដែរ។  បន្ថែមពីនោះការចរនាភ្លើង និងផ្ការំដូលតំណាងជាតិខ្មែរ  ការរៀបចំក្លោងទ្វាភ្លើងរូបនាគរាជក្បាលប្រាំពីរដ៏ប្លែកភ្នែកនិងភ្លើងលំអរតាមស្ពានមួយចំនួន ដូចនៅស្ពាន១៣មករានិងស្ពានថ្មថ្មីមុខសាលាខេត្ត ។ ក្រៅពីនេះមានស្ដង់មុខម្ហូបអាហារជាច្រើនតាមបណ្ដាស្រុក ការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ មានក្រុមតន្រ្ដីសម័យប្រគុំជូនទស្សនា និងបើកឲ្យមានលេងតំបន់ត្រជាក់ចិត្តបាញ់ទឹក បាញ់ទឹកពពុះសាប៊ូ  ចាប់ពីក្រោយតាដំបង់ក្រញ៉ូងដល់ផ្លូវបំបែកជាបួន ក្បែងវិទ្យាល័យនេត យ៉ង់  ។ 
ហើយអ្វីដែលកាន់តែប្លែកសម្រាប់ឆ្នាំថ្មីនេះ ក៏ដូចជាខេត្តបាត់ដំបង ចាប់ពីចំណុចស្ពានថ្មចាស់មុខសាលាខេត្តដល់សួននាគ យុវន័បានដាក់ពាងធំៗជាច្រើននៅអមសងខាងផ្លូវ ដើម្បីឲ្យមត្តិៗយុវ័យ និងប្អូនប្រជាពលរដ្ឋទាំងអស់ អាចលេងជៀសទឹក បាញ់ទឹក ប៉ាត់ម្សៅ និងនៅតំបន់ទាំងនោះ ដើម្បីញាំងកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិឲ្យកាន់សប្បាយរីករាយផងដែរ  ។ 
ព្រឹត្តិការណ៌សង្រ្កាន្ដបាត់ដំបង និងចាប់ប្រារព្ធចាប់ពី ថ្ងៃ ១២ -១៣- ១៤-១៥-១៦ខាងមុននេះ នៅសល់តែមួយថ្ងៃទៀតតែប៉ុណ្ណេះនិងមកដល់ហើយ ។
អត្ថបទ លោក ឈឿង ថៃកឿ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបងphoto_2024-04-11_12-51-50photo_2024-04-11_12-51-57photo_2024-04-11_12-52-05photo_2024-04-11_12-52-10photo_2024-04-11_12-52-17

photo_2024-04-11_12-52-28

Comments

Related posts