ក្នុងខែ មីនា ការនាំចេញរថយន្តរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះពីរខែជាប់ៗគ្នា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a12-175

a13-161

អន្តរជាតិ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ការនាំចេញរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់ៗគ្នា ដោយសារតែតម្រូវការសកលលោកចុះខ្សោយសម្រាប់យានយន្តដែលផលិតក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ចំនួនយានយន្តនាំចេញមានចំនួន ២៤៩,៧១៨ គ្រឿងក្នុងខែមីនា ធ្លាក់ចុះ ៥ ភាគរយបើធៀបនឹងឆ្នាំមុន។ ការនាំចេញសម្រាប់រថយន្តដែលមិនប៉ះពាល់ដល់បរិស្ថានបានធ្លាក់ចុះ ៨,៥ ភាគរយមកនៅត្រឹម ២,០៨ ពាន់លានដុល្លារកាលពីខែកុម្ភៈ ដោយបន្តធ្លាក់ចុះសម្រាប់ខែទីពីរ។ ការនាំចេញរថយន្តទៅកាន់អាមេរិកខាងជើងបានកើនឡើង ១៣,៤ ភាគរយដល់ ៣,៥៧ ពាន់លានដុល្លារ ប៉ុន្តែការនាំចេញរថយន្តទៅអឺរ៉ុប អាស៊ី មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាហ្រ្វិកបានថយចុះនៅក្នុងតួលេខទ្វេដង។ ការនាំចេញគ្រឿងបន្លាស់រថយន្តបានធ្លាក់ចុះ ៦,៩ ភាគរយមកនៅត្រឹម ១,៩១ ពាន់លានដុល្លារក្នុងខែមីនា បើធៀបនឹងខែដូចគ្នានៃឆ្នាំមុន៕

Comments

Related posts