ពិធីទាញព្រ័ត្រមិត្តភាពសង្រ្កាន្តសៀមរាបឆ្នាំ២០២៤ នាល្ងាចនេះ រំពឹងថានឹងមានអ្នកចូលរួមទាញយ៉ាងច្រើនកុះករ

 

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤

IMG_7985-1IMG_7987-3

IMG_7986-2

IMG_7984-2

IMG_7983-2

IMG_7988-2

 

MC. ទាញព្រ័ត្រ ជាល្បែងប្រជាប្រិយខ្មែរ មួយប្រភេទដែលប្រជាពលរដ្ឋតែងតែនិយមលេង នៅក្នុងឱកាស ពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបង្កភាពសប្បាយរីករាយ និងបង្ហាញអំពីការរួបរួមសាមគ្គីរវាងគ្នា និងគ្នា។ នៅក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តឆ្នាំ២០២៤នេះ បានលើកយកល្បែងប្រជាប្រិយខ្មែរជាច្រើនមកលេងកម្សាន្ត ដើម្បីផ្តល់ភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ទាញព្រ័ត្រក៏ជាល្បែងប្រជាប្រិយមួយ ប្រភេទ ដែលត្រូវយកមកលេងឱកាសនោះផងដែរ។

ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ នឹងមានប្រារព្ធពិធីទាញព្រ័ត្រមិត្តភាពសង្រ្កាន្តសៀមរាបឆ្នាំ២០២៤ ដោយរំពឹងថានឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

លោក ជឿន វិចិត្រ អនុប្រធានក្រុមការងារល្បែងប្រជាប្រិយ និងសួនកុមារ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិ កម្ពុជាថា នៅវេលាម៉ោង៥ល្ងាចនេះ នឹងមានការប្រារព្ធពិធីទាញព្រ័ត្រមិត្តភាពសៀមរាបសង្រ្កាន្ត ដ៏ធំមួយ មានតែមួយថ្ងៃនេះប៉ុណ្ណោះ ប៉ុន្តែល្បែងទាញព្រ័ត្រលក្ខណៈតូចៗធម្មតា និងល្បែងប្រជាប្រិយដទៃទៀត មានលេង ជាប្រចាំថ្ងៃចាប់ពីថ្ងៃទី១៣ រហូតដល់១៦ខែមេសា ឆ្នាំ២០២៤។ លោកថា ព្រ័ត្រដែលគ្រោងនឹងទាញ នៅល្ងាចនេះ មានប្រវែង២៥០ម៉ែត្រ និងមុខកាត់0.6មីលីម៉ែត្រ បើកឱ្យមានការចូលរួមទាញដោយសេរី អាចឱ្យមនុស្សចូលរួម ទាញ បានប្រមាណ៥០០នាក់ ប៉ុន្តែតាមការរំពឹងទុក និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់យុវជន បងប្អូនប្រជាពលរដ្ឋ និងទេសចរបរទេសជាដើម។

 ជាទូទៅល្បែងទាញព្រ័ត្រយើងតែងយកវាមករៀបចំលេងក្នុង ល្បែងប្រពៃណីជាតិខ្មែរ ជាពិសេស បុណ្យចូលឆ្នាំខ្មែរតែម្តង ព្រ័ត្រនេះទៀតសោតជាល្បែងប្រជាប្រិយមួយ ដែលអត្ថន័យរបស់វា គឺយើងទាញព្រ័ត្រ ដើម្បីផ្តាច់ឆ្នាំចាស់ចូលទៅឆ្នាំថ្មី ដោយចាស់ៗពីដើមតែប្រារព្ធវាឡើងបែងចែកជាពីរក្រុម ម្ខាងប្រុស ម្ខាងស្រី តែបច្ចុប្បន្នយើងមិនបានបែងចែកអ៊ីចឹងទេ ដោយសារមានបងប្អូនមហាជនចូលរួមទាំងអស់គ្នា អ៊ីចឹងមានលាយឡំ គ្នា មានប្រុស ស្រីឬក៏បរទេសក៏ចូលរួមបានដែរ។ តាមការប៉ាន់ប្រមាណ ជាបទពិសោធន៍រយៈពេលជិត១០ឆ្នាំហើយ រឿងព្រ័ត្រនេះច្រើនលើសលុប យើងអត់មានខ្សែឱ្យពួកគាត់ទាញគ្រប់ទៀត យើងអាចដាក់បានចំណុះប្រហែល ៥០០ នាក់ទេ ប្រជាពលរដ្ឋយើងច្រើនមែនទេន បើមានមួយពាន់ម៉ែត្រក៏អត់គ្រប់សម្រាប់ពួកគាត់ចូលរួមទាញដែរ។

សូមជម្រាបថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ រដ្ឋបាលខេត្ត សៀមរាប បានត្រៀមខ្លួនរួចជាស្រេច ក្នុងការងាររៀបចំតុបតែងលម្អទីក្រុង សណ្តាប់ធ្នាប់សាធារណៈ កម្មវិធីកម្សាន្ត ជាច្រើន រួមទាំងពិធីបែបសាសនា ក្នុងឱកាសទទួលអំណរឆ្នាំថ្មី កម្មវិធីល្បែងប្រជាប្រិយខ្មែរ ការបង្ហាញអត្តសញ្ញាណ ខ្លែងឯកខ្មែរ កម្មវិធីភូមិវប្បធម៌រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ពិព័រណ៍តាមដងស្ទឹង ជិះទូកកម្សាន្ត និងល្បែង កម្សាន្តជាច្រើនទៀត ដែលភ្ញៀវទេសចរអាចចូលលេងកម្សាន្ត ដោយក្តីសប្បាយរីករាយក្នុងរយៈពេល៤ថ្ងៃនេះ៕

Comments

Related posts