ប្រតិភូសារព័ត៌មាននៃប្រទេសជាប់ទន្លេមេគង្គ-ឡានឆាងបំពេញទស្សនកិច្ចកម្មវិធីសង្ក្រាន្ត សៀមរាប

  វិទ្យុជាតិកម្ពុជា

a-231

a4-256

a1-254

a2-256

a3-262

នាព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួង ព័ត៌មាន និងជាប្រធានគណៈក្រុម ការងារ បានទទួលស្វាគមន៍ប្រតិភូអ្នកសារព័ត៌មានមកពីប្រទេសជាប់ទន្លេមេគ្គងរួមមាន ចិន វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា ខណ:មកបំពេញទស្សនកិច្ចកម្មវិធីសង្ក្រាន្តសៀមរាប ។
  លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធាន ស.ស.យ.ក ខេត្តសៀមរាបបានឱ្យដឹងថា សង្ក្រាន្តសៀមរាបត្រូវបានចាប់ផ្តើមធ្វើឡើងនៅក្នុងឆ្នាំ២០១៨ ហើយមកទល់ឆ្នាំ២០២៤ ជាលើកទី៣ ហើយដែលខេត្តសៀមរាបបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តធំ ។ សម្រាប់ឆ្នាំនេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំនូវកម្មវិធីជាច្រើនតាមទីតាំងសំខាន់ៗ ដែលកម្មវិធីដែលបានរៀបចំរួមមាន៖ ល្បែងប្រជាប្រិយ ការប្រណាំងទូក ការបង្ហោះខ្លែង ការតាំងពិព័រណ៍ ស្តង់លក់ម្ហូបគ្រប់ប្រភេទ ការប្រគំ
តន្រី្ត សម្តែងសិល្ប: និងកម្មវិធីជាច្រើនទៀត។
លោក សំកុល សុចិត្រា បានស្វាគមន៍ អ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីសង្ក្រាន្តឆ្នាំនេះ និងសង្ឃឹមថា បន្ទាប់ពីត្រឡប់ទៅវិញ នឹងធ្វើការផ្សព្វផ្សាយពីប្រទេសកម្ពុជាឱ្យបានកាន់តែទូលំ ទូលាយ។ 
  លោក លូ ឈីជី ទីប្រឹក្សាប្រចាំស្ថានទូតចិននៅកម្ពុជា តំណាងស្ថានទូកចិននៅកម្ពុជា បានបង្ហាញមតិស្វាគមន៍ និងអបអរសាទរសម្រាប់គម្រោងទស្សនកិច្ចរបស់អ្នកសារព័ត៌មានមកពីប្រទេស ជាប់ដងទន្លេមេគង្គទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីក្នុងពេលនេះ។ លោកបានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងមិនត្រឹមតែសម្រាប់ចូលរួមអបអរសាទរឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះបង្កើតឡើងដើម្បីធ្វើការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ដែលមានភាពស្រដៀងគ្នាទៅហ្នឹងជនជាតិភាគ តិចចំនួន ១៥៦ ជនជាតិរបស់ប្រទេសចិនដែលបានប្រារព្វកម្មវិធីប្រភេទនេះដូចគ្នា ។ កម្មវិធីនេះបានជំរុញទំនាក់ទំនង មិត្តភាព សាមគ្គីភាពរវាប្រទេសជាប់ដងទន្លេមេគង្គ។ លោក លូ ឈីជី បានជូនពរឆ្នាំថ្មី និងសង្ឃឹមថាអ្នកសារព័ត៌មានទាំងនឹងរីករាយជាមួយនឹងកម្មវិធីនេះ។
ឯកឧត្តម ហាស់ សំអាត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានឧបត្ថម្ភ និងគាំទ្រគម្រោងនេះ និងបានគូសបញ្ជាក់ពីភាពជោគជ័យរបស់ក្រសួងព័ត៌មាន ក្នុងការទទួលបដិសណ្ឋារកិច្ចអ្នកសារព័ត៌មានអាស៊ាន ក្នុងកម្មវិធីអង្គរសង្ក្រាន្តកាលពីឆ្នាំ ២០១៨ ដោយអ្នកសារព័ត៌មានមកពីបណ្តាប្រទេសអាស៊ាន បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងកម្មវិធីអង្គរសង្ក្រាន្ត និងបានធ្វើការផ្សព្វផ្សាយតាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយតាមប្រទេសរៀងខ្លួនផងដែរ។
សូមបញ្ជាក់ថា កម្មវិធីនេះ ធ្វើឡើងដើម្បីបង្កើតទំនាក់ទំនង សាមគ្គីភាព រវាងប្រទេសជាប់ទន្លេមេគង្គ (មេគង្គ-ឡានឆាង) ៕

Comments

Related posts