អង្គការជីវិតធម្មជាតិនៅកម្ពុជាសហការជាមួយប្រជាពរដ្ឋដែលមានមូលដ្ឋាននៅក្នុងនិងជុំវិញតំបន់ការពារចូលរួមកំចាត់រុក្ខជាតិទន្រ្ទានបន្លាអួយយ៉ាស់

 

វិទ្យុជាតិកម្ពុជា៖ វ៉ែន សុវុទ្ធី ១៥ ០៤ ២៤

a9-215

a10-183

a11-186

a12-180

a13-166

a14-158

a15-132

a16-117

a17-108

a18-92

a19-72

MC: អង្គការជីវិតធម្មជាតិនៅកម្ពុជាសហការជាមួយប្រជាពរដ្ឋដែលមានមូលដ្ឋាននៅក្នុងនិងជុំវិញតំបន់ការពារ ចូលរួមក្នុងកម្មវិធីកំចាត់រុក្ខជាតិទន្រ្ទានបន្លាអួយយ៉ាស់ ដើម្បីធ្វើយ៉ាងណាលុបបំបាត់រុក្ខជាតិនេះពីតំបន់ការពារ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ឋអេកូឡូស៊ី។

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា កាលពីដើមខែមីនាកន្លងទៅ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅបានធ្វើការកៀរគរប្រជាពរដ្ឋដែលមាន មូលដ្ឋាននៅក្នុងនិងជុំវិញតំបន់ការពារចូលរួមក្នុងកម្មវិធីកំចាត់រុក្ខជាតិទន្រ្ទានបន្លាអួយយ៉ាស់ លើផ្ទៃដីទំហំជាង១០០ហិកតា ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ។
   លោកបានបន្តថា ដើមនិងផ្លែរុក្ខជាតិនេះត្រូវបានកាត់យ៉ាងយកចិត្តទុកដាក់ ដោយជាដំបូងសមាជិកមួយក្រុមត្រូវកាត់ផ្លែថ្នមៗនិងប្រមូលដាក់ក្នុងថង់ដាច់ដោយឡែក បន្ទាប់មកសមាជិកមួយក្រុមទៀតចាប់ផ្ដើមកាប់រំលំដើមរុក្ខជាតិនេះឱ្យដល់ដីតាមដែលអាចធ្វើទៅបានដោយត្រូវទុកដាក់ផ្លែរុក្ខជាតិនេះក្នុងថង់ ដោយមួយថង់ចំនួន៥គីឡូក្រាម ត្រូវបានប្រមូល និងរក្សារទុកដើម្បីបំផ្លាញចោលដោយប្រុងប្រយ័ត្ន។
«ប្រភេទបន្លាអួយយ៉ាស់នេះគឺជាប្រភេទរុក្ខជាតិទន្រ្ទានប្រភេទដែលមានបន្លាអ៊ីចឹងបើវារាលដាលទៅវាប៉ះពាល់ទៅដល់ទីជម្រករបស់ត្រី ត្រីពងកូនហើយបន្លានេះប៉ះពាល់ខ្លាំងមែនទែនទៅដល់ទីជម្រកត្រីពងកូន ទីពីរប៉ះពាល់ទៅដល់សត្វក្រៀលផងដែរ ហើយការរាលដាលនេះវាពិបាកទៅដល់សត្វក្រៀលរកចំណី។ អ៊ីចឹងការដែលយើងcontrol កម្ចាត់វានេះគឺវាធ្វើឱ្យតួនាទីរបស់តំបន់ដីសើមផ្តល់ទីជម្រកទៅដល់ត្រីនិងសត្វក្រៀលនៅបន្ត»។
លោកបានបន្តថា  សកម្មភាពដូចគ្នានេះ នឹងត្រូវធ្វើឡើងម្ដងទៀតនាមុនពេលទឹកជំនន់ចូលមកដល់ ពោលគឺក្នុងមួយឆ្នាំយើងត្រូវធ្វើការកាប់បំផ្លាញ់រុក្ខជាតិនេះចំនួន២លើក គឺនៅមុនពេលទឹកជំនន់  និងបន្ទាប់ពីទឹកជំនន់បានស្រក វិធីកំចាត់បន្លាអួយយ៉ាស់នេះត្រូវបានទទួលស្គាល់និងបានអនុវត្តដោយមានប្រសិទ្ធភាពអស់រយៈពេលប្រមាណជា៥ឆ្នាំមកហើយ។
លោកបានបន្ថែមទៀតថា ដើមនិងផ្លែរុក្ខជាតិបន្លាអួយយ៉ាស់នេះដុះលាយជាមួយវាលស្មៅទាប ស្មៅត្រែង និងប្រភេទព្រៃលិចទឹកទាបៗមួយចំនួនទៀតដែលបង្កផល ប៉ះពាល់ដល់ជីវចម្រុះផ្សេងទៀតដូចការរកចំណីរបស់សត្វក្រៀលនិងត្រីជាដើម ហើយផ្លែអ៊ួយយ៉ាស់ត្រូវបានដុតបំផ្លាញ់ចោល យ៉ាងប្រុងប្រយ័ត្នដើម្បីចៀសវាងការរីករាលដាល។
គួរជម្រាបថា គម្រោងអភិរក្សគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន (ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការ) អង្គការជីវិតសត្វស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការWWT។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តតាកែវ៕

Comments

Related posts