តំណាងរាស្ត្រចំនួនពីររូបនឹងត្រូវដាក់ជំនួសសមាជិករដ្ឋសភាដែលលាលែងទៅកាន់តំណែងព្រឹទ្ធសភា

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៨ ០៤ ២០២៤

IMG_8524-1

IMG_8525

IMG_8526

គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា ដឹកនាំដោយសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា  នាព្រឹកថ្ងៃទី១៨ ខែមេសា នេះ បានសម្រេចបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែមេសា ដើម្បីប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីចំនួនពីររូបជំនួសតំណាងរាស្រ្តចាស់ ដែលបានសុំលាលែងទៅកាន់តំណែងក្នុងព្រឹទ្ធសភា។
ឯកឧត្តម ចាប ម៉ុច នឹងត្រូវចូលកាន់កៅអីជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា។ ចំណែកឯកឧត្តម ទេព សុធីរ តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នឹងចូលជំនួស ឯកឧត្តម ប្រាក់ សុខុន ដែលទៅកាន់តំណែងជាអនុប្រធានព្រឹទ្ធសភា។ នេះបើតាមការឱ្យដឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា៕

Comments

Related posts