នៅថ្ងៃស្អែកនេះ វិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖«រួមគ្នាដើម្បីសហគមន៍មានសុខភាពល្អ និងភាពធន់នឹងអាកាសធាតុ»

 

RNK-3

សូមគោរពជម្រាបជូនថា ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦១ «ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា» នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ វេលាម៉ោង ១១:០០នាទី ដល់ម៉ោង១២:០០ នាទីថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជំហានដំបូង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «រួមគ្នាដើម្បីសហគមន៍មានសុខភាពល្អ និងភាពធន់នឹងអាកាសធាតុ»។ តើស្ថានភាពសុខភាពប្រជាសគមន៍ និងភាពធន់ទៅនឹងអាកាសធាតុមានភាពល្អប្រសើរកំរិតណា? តើកាកបាទក្រហមកម្ពុជា និងភាគីពាក់ព័ន្ធគួររួមគ្នា និងមានផែនការយុទ្ធសាស្ត្រ យ៉ាងដូចម្ដេចដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ទៅនឹងអាកាសធាតុ? មន្ត្រីតំណាងកាកបាទក្រហមកម្ពុជាពីររូប គឺលោក វេជ្ជបណ្ឌិត អ៊ុយ សំអុន

អនុប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងលោកបណ្ឌិត វ៉ា សុភ័ក្រ្ក ប្រធានការិយាល័យជំងឺឆ្លង និងមិនឆ្លង

នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់នានា របស់លោកអ្នកនាងជុំវិញប្រធានបទនេះ។

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖

០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨។

ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»ផងដែរ ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

Comments

Related posts