សម្តេចធិបតី ថ្លែងថា រៀនដើម្បីខ្លួនឯង រៀនដើម្បីអង្គភាព រៀនដើម្បីការពារជាតិ

សម្តេចធិបតី ថ្លែងថា រៀនដើម្បីខ្លួនឯង រៀនដើម្បីអង្គភាព រៀនដើម្បីការពារជាតិ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និង អគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ។ ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារនានាហើយនោះ ក៏មានការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ផងដែរ។

អគារសាលសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋានដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយចាប់ផ្តើមសាងសង់នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។photo_2024-04-19_08-20-44

 

Comments

Related posts