សម្តេចធិបតី ណែនាំឱ្យពង្រឹងសមត្ថភាពយោធា ដើម្បីឆ្លើយតបការប្រែបួ្រលនៃស្ថានការណ៍ របស់ពិភពលោក

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

IMG_8631-1

IMG_8629-1

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យពង្រឹងសមត្ថភាពយោធា ឱ្យកាន់តែខ្លំាង ថែមទៀត ដែលធ្វើឲ្យវិស័យការពារជាតិកាន់តែរីកចម្រើនទៅមុខជានិច្ច ដើម្បីឆ្លើយតបការប្រែបួ្រលនៃ ស្ថានការណ៍របស់ពិភពលោក ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និង អគារអាហារដ្ឋាននៅ សាកលវិទ្យាល័យការពារជាតិ និងការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សា សម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យសាកលវិទ្យាល័យការពារជាតិ ក៏ដូចជាសាលា ហ្វឹកហ្វឺននានាក្នុងវិស័យការពារជាតិ ត្រូវតែពង្រឹងសមត្ថភាពគ្រប់នាយទាហាន និងពលទាហានទាំង ដើម្បីបង្ហាត់បង្រៀន និងបណ្តុះបណ្តាល ស្រាវជ្រាវ និងបង្កើតនូវអ្វីដែលថ្មីបន្ថែមទៀតសម្រាប់យោធា ឲ្យស្របទៅនឹងបរិបទពិភពលោក ដែលកំពុងមានការប្រែប្រួល និងកើតឡើងជាបន្តបន្ទាប់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបង្កើនការសិក្សាស្រាវជ្រាវពីយុទ្ធវិធី វិធីសាស្ត្រ និង បច្ចេកវិទ្យា ពីប្រទេសនានានេះ ដើម្បីពង្រឹងវិស័យការពារជាតិកម្ពុជាឱ្យស្របតាមស្ថានភាពពិភពលោក និងត្រៀមលក្ខណៈការពារគ្រោះមហន្ដរាយណាមួយកើតឡើងជាយថាហេតុ ។
សម្តេចធិបតីបន្ដថា កិច្ចការពារជាតិ គឺត្រូវតែលើកកម្ពស់ជាប្រចាំ ដើម្បីធ្វើយ៉ាងណាឲ្យវិស័យការពារជាតិ កាន់តែរីកចម្រើនទៅមុខជានិច្ច ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដល់កងទ័ពទាំងអស់ត្រូវតែស្មោះត្រង់ចំពោះជាតិ មាតុភូមិ ហើយ ត្រូវតែត្រៀមខ្លួនគ្រប់កាលៈទេសៈទាំងអស់ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ពោលគឺត្រូវតែធ្វើឲ្យបាន ជាពិសេសការទប់ស្កាត់ចំពោះអមិត្តទាំងក្នុង និងក្រៅប្រទេស៕

Comments

Related posts